ព្រឹត្តិការណ៍


  • លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាល ស្រុកបូទុមសាគរ បានអញ្ជើញ សំណេះសំណាល និងរាំលេងកម្សាន្តជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យដារលាន ឬបុណ្យភូមិ ស្ថិតនៅភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ហើយពិធីបុណ្យនេះ បណ្តាជនអ្នកស្រុកស្រែចម្ការ តែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែមករា កុម្ភៈ ឬខែមីនា ទៅតាមភូមិនីមួយៗដើម្បីរំលឹកគុណដល់ទឹក ដី និងអាកាសធាតុ សម្រាប់ការបង្កបង្កើនស្រូវនោះ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ លោក លាស់ បូលីវណ្ណ ប្រធានការិយាល័យកសិកម្មស្រុកស្រែអំបិល និងលោក ង៉ែត ហុង មន្រ្តីការិយាល័យកសិកម្មស្រុកស្រែអំបិល បានចូលរួមសហការ ជាមួយអង្គការ STEER និងអង្គការ iDE ចូលរួមជ្រើសរើសកសិករដាំត្រសក់ ចេក និងស្វាយចន្ទី នៅភូមិខ្លុង និងភូមិវាលខាងជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានក្រុមការងារស្រុក ដឹកនាំក្រុមការថ្នាក់ស្រុក ធ្វើការហាមឃាត់ការចាក់បំពេញអាចន៍ដីដោយគ្មានច្បាប់ នឹងការចាក់ដីលុបប្រលាយសាធារណៈ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន របស់ឈ្មោះ ប៉ាន អូន និងបានឃាត់គ្រឿងចក្របណ្តោះអាសន្ន ស្ថិតនៅភូមិព្យែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • លោក ម៉េស ឈុន ប្រធានការិយាល័យ អប់រំ យុវជន និងកីឡាស្រុកបូទុមសាគរ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការផ្សព្វផ្សាយ អំពីសុវត្ថិភាពចំណីអាហារនៅក្នុងសាលារៀន ដល់នាយក នាយិកា គ្រប់គ្រឹះស្ថានសិក្សា ក្នុងស្រុកបូទុមសាគរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • លោក គឹម ជឿង ជំទប់ទី១ ក្រុមប្រឹក្សាឃុំទទួលបន្ទុក គ.ក.ន.ក រួមនិងស្មៀនឃុំ បានចុះធ្វើ និងផ្តល់សំបុត្រកំណើត ជូនប្រជាពលរដ្ឋ ដែលបានសំរាលកូន នៅមណ្ឌលសុខភាពថ្មស។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការពារសន្តិសុខ នៅទីស្តីការក្រសួងមហាផ្ទៃ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • លោក សាក់ សំណាង ប្រធានការិយាល័យសុខុមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្ស បានចុះជួប និងសួរសុខទុក្ខជនចាស់ជរាគ្មានទីពឹងក្រីក្រលំបាកខ្លាំង ឈ្មោះ កែន សុខុន ភេទប្រុស អាយុ ៧២ឆ្នាំ ដែលស្ថិតនៅភូមិពាមក្រសោបក្រោម ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំគណៈប្រតិភូ ជូនពរថ្នាក់ដឹកនាំខេត្តកាម៉ាវ និងប្រជាជនវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខត្តកោះកុង បានផ្តល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    09/01/2020
  • លោកឧត្តមសេនីយ៍ត្រី ទេព វណ្ណឌី មេបញ្ជាការរងសឹកកោះកុង សមាជិក ស.អ.ក តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធាន ស.ឣ.ក ខេត្ត រួមជាមួយក្រុមការងារតំណាង​ លោកឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្ត បាននាំយកអំណោយ​​ ទៅសួរសុខទុក្ខ លោក សំរិទ្ធ ចន្ថា មន្រ្តីយោធាចូលនិវត្តន៍ ដល់លំដ្ឋាន​ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    08/01/2020
  • លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគីរីសាគរ បានផ្តល់ការជួបពិភាក្សា ជាមួយក្រុមហ៊ុន អុី & អែ ខនសាល់ធេន ក្នុងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមលើគម្រោងមជ្ឈមណ្ឌលទេសចរណ៍ “តារាសាគរ ឈូងសមុទ្រវែង” នៅសាលាស្រុកគិរីសាគរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    08/01/2020
  • សន្និបាតបោះឆ្នោត ជ្រើសរើសគណៈកម្មការសហគមន៏នេសាទ នៅភូមិទឹកប៉ោង និងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ក្រោមអធិបតីភាពលោក ឈិម ផាវ មេឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    08/01/2020