/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំគណៈប្រតិភូ ជូនពរថ្នាក់ដឹកនាំខេត្តកាម៉ាវ និងប្រជាជនវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំគណៈប្រតិភូ ជូនពរថ្នាក់ដឹកនាំខេត្តកាម៉ាវ និងប្រជាជនវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម។

លោកជំទាវអភិបាលខេត្ត សូមចូលរួមអបអរសាទរ និងសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីវៀតណាមនាពេលខាងមុខ សូមអោយជួបប្រទះសេចក្តីសុខ សេចក្តីចំរើន និងសូមថ្លែងអំណរគុណ ដល់កិច្ចសហប្រតិបត្តិការកន្លងមក និងបន្តទៅមុខទៀត គុណបំណាច់ទាំងនេះជំរុញអោយប្រជាពលរដ្ឋកម្ពុជា មានឱកាសក្នុងការកសាងប្រទេស រហូតមានការអភិវឌ្ឍលើគ្រប់វិស័យ។ នាងខ្ញុំសង្ឃឹមថាខេត្តកោះកុង និងខេត្តកាម៉ាវ ពិតជាបន្តកិច្ចសហការ ក្នុងគោលបំណងពង្រឹង និងពង្រីកទំទាក់ទំនងកាន់តែល្អបន្ថែមទៀត រវាងខេត្ត និងខេត្ត ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/08/2026

    ពន្ធនាគារខេត្តកោះកុង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦

  • ហេង គីមឆន/
    31/08/2026

    អង្គភាពពន្ធនាគារខេត្តកោះកុង បានប្រជុំកងជួរ គោរពទង់ជាតិ ដើម្បីត្រួតពិនិត្យកម្លាំង និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់​ លោក​ឧត្តម​អគ្គា​នុរក្ស​ថ្នាក់​លេខ​២​ ចាន់​ ចំណាន​ ប្រធាន​ពន្ធនាគារ​ខេត្ត​កោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/08/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធក្រោមឱវាទចូលរួមកិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ យីត ស៊ិនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធនិម្មិត (zoom)។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/08/2026

    កញ្ញា ឡេង គឹមសួ ប្រធានក្រុមការងារចត្តាឡីស័កច្រកទ្វារព្រំដែនអន្តរជាតិចាំយាម មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានចូលរួមវគ្គសិក្ខាសាលាស្ដីពី”បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/08/2026

    លោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីបើក វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងមូលដ្ឋានអំពីមេរោគអេដស៍ និងជំងឺអេដស៍” ដល់គណៈកម្មាធិការប្រយុទ្ធនិងជំងឺអេដស៍ នៅស្រុកបូទុមសាគរ ក្នុងគោលបំណងផ្តល់ជាចំនេះដឹងបន្ថែមសម្រាប់យកទៅអនុវត្តការងារប្រយុទ្ធនឹងជំងឺអេដស៍ នៅមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ 

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/08/2026

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ចូលរួមពិធី​គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី