ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធក្រោមឱវាទចូលរួមកិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ យីត ស៊ិនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធនិម្មិត (zoom)។
គោលបំណងនៃកិច្ចប្រជុំ៖
បង្ហាញលទ្ធផល និងចែករំលែកបទពិសោធន៍អំពី សកម្មភាពកែលម្អគុណភាពកន្លងមករបស់មូលដ្ឋានសុខាភិបាល ដែលទទួលបានពិន្ទុវាយតម្លៃខ្ពស់ (មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព)។
រសៀលថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
August 28, 2026







