កោះកុង ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ចាន់ ចំណាន ប្រធានពន្ធនាគារខេត្ដកោះកុង និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធកម្មវិធី Zoom ក្នុងស្មារតីប្រជុំកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កន្លងមក និងបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្ត របស់ពន្ធនាគារខេត្តកោះកុង។
ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
នៅសាលប្រជុំពន្ធនាគារខេត្តកោះកុង។
រូបភាព ៖ ពន្ធនាគារខេត្តកោះកុង












