ព្រឹត្តិការណ៍


  • រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកម្មវិធីវេទិកា ខ្ញុំស្រលាញ់កោះកុង ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សាង ស៊ីណេត អភិបាលរងស្រុក ដោយមានការអញ្ជើញចូលរួមដោយ មន្ទីរទេសចរណ៍ មន្ទីរកិច្ចការនារី ខេត្តកោះកុង សមាជិកក្រុមប្រឹក្សាស្រុក ប្រធាន អនុប្រធានការិយាល័យចំណុះ និងជំនាញជុំវិញស្រុក លោកមេឃុំអណ្តូងទឹក មេឃុំកណ្តោល សមាជិកក្រុមប្រឹក្សាឃុំ យុវជន ស.ស.យ.ក ស្រុកបូទុមសាគរ យុវជនកាកបាទក្រហមស្រុក ប៉ុស្តិ៍រដ្ឋបាល កងកំលាំងប្រដាប់អាវុធទាំងបី សិស្សានុសិស្ស និងបងប្អួនប្រជាពលរដ្ឋក្នុងឃុំអណ្តូងទឹក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    11/01/2020
  • លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង និងជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះកុង ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំជ្រោយប្រស់ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត នៃមន្ទីរ អប់រំ យុវជននិងកីឡាខេត្ត ចុះជួយឃុំជ្រោយប្រស់ និងមន្ត្រីរាជការសាលាស្រុក ចូលរួមក្នុងកម្មវិធីប្រារព្ធមិទ្ទីញអបអរសាទរខួបលើកទី ៤១ នៃជ័យជំនះ៧មករា ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    11/01/2020
  • លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីកិច្ចសហការការពារសន្តិសុខ ដោយមានការចូលរួមពីលោកប្រធានមន្ទីរ អង្គភាព ស្ថាប័ន ជំនាញពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    11/01/2020
  • លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញ ដើម្បីចុះត្រួតពិនិត្យមើលស្ថានភាពទឹកស្អាត នៅជ្រោះតាប៉ន។ សូមបញ្ជាក់ថា ទឹកស្អាតនឹងអាចដំណើរការវិញជាធម្មតា នៅពេលល្ងាចនេះ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    11/01/2020
  • ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី ៤១ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២០) នៅស្រុកស្រែអំបិល។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    11/01/2020
  • មន្រ្តីរាជការ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានចុះបង្ហាញអំពីការបង្កើត Account ប្រព័ន្ធចុះបញ្ជីស្នាក់នៅ (Accommodation Registration) បានចំនួន ៣កន្លែង (សណ្ឋាគារចំនួន ២កន្លែង ផ្ទះសំណាក់ចំនួន ១កន្លែង)

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    11/01/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខត្តកោះកុង បានផ្តល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    11/01/2020
  • រដ្ឋបាលស្រុកស្រែអំបិល បានរៀបកិច្ចប្រជុំសាមញ្ញលើកទី០៨ អាណត្តិទី៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក គ្រួច ប្រាជ ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក និងអ្នកដែលពាក់ព័ន្ធ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    11/01/2020
  • លោក សាលីម ហ្វារីត អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ រវាងសភាពាណិជ្ជកម្មខេត្តកោះកុង និងគណៈប្រតិភូ ពីប្រទេសចិន ក្នុងការវិនិយោគទុន នៅវិស័យសំណង់សត្វត្រចៀកកាំ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    11/01/2020
  • លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លោកនាយរងខណ្ឌទទួលបន្ទុករួមខណ្ឌ រដ្ឋបាលជលផល នាយ នាយរងផ្នែករដ្ឋាបាលជលផលបូទុមសាគរ បានចូលរួមក្នុងពិធីលែងអណ្តើកហ្លួងចូលក្នុង ទីជម្រកធម្មជាតិ ចំនួន ២០ ក្បាល ក្រោមអធិបតីលោក ស៊្រុន លឹមសុង អនុប្រធានរដ្ឋបាលជលផល នៅព្រែកកំពង់សោម ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    11/01/2020
  • សេចក្តី​ជូន​ដំណឹង​ របស់​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ខេត្តកោះកុ​ង​ ស្តី​ពី​បញ្ហា​ខ្វះខាតទឹកស្អាតប្រេីប្រាស់ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុ​ង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    11/01/2020
  • ក្រុមប្រឹក្សាឃុំតាតៃក្រោម ស្រុកកោះកុង បានបើកកិច្ចប្រជុំប្រចាំខែមករា របស់គ.ក.ន.ក ក្រោមអធិបតីភាព លោក ធិន សម្បត្តិ ប្រធាន គ.ក.ន.ក ឃុំ និងជាមេឃុំ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    10/01/2020