រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកម្មវិធីវេទិកា ខ្ញុំស្រលាញ់កោះកុង ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សាង ស៊ីណេត អភិបាលរងស្រុក ដោយមានការអញ្ជើញចូលរួមដោយ មន្ទីរទេសចរណ៍ មន្ទីរកិច្ចការនារី ខេត្តកោះកុង សមាជិកក្រុមប្រឹក្សាស្រុក ប្រធាន អនុប្រធានការិយាល័យចំណុះ និងជំនាញជុំវិញស្រុក លោកមេឃុំអណ្តូងទឹក មេឃុំកណ្តោល សមាជិកក្រុមប្រឹក្សាឃុំ យុវជន ស.ស.យ.ក ស្រុកបូទុមសាគរ យុវជនកាកបាទក្រហមស្រុក ប៉ុស្តិ៍រដ្ឋបាល កងកំលាំងប្រដាប់អាវុធទាំងបី សិស្សានុសិស្ស និងបងប្អួនប្រជាពលរដ្ឋក្នុងឃុំអណ្តូងទឹក។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!