រដ្ឋបាលខេត្តកោះកុង
Koh Kong Provincial Administration
ទំព័រដើម
អំពីស្ថាប័ន
ប្រវត្តិខេត្ត
រចនាសម្ព័ន្ធរដ្ឋបាលខេត្ត
ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត
មន្ទី-អង្គភាពជុំវិញខេត្ត
សេវារដ្ឋបាល
សម្រាប់ធុរៈកិច្ច (G2B)
សម្រាប់ប្រជាពលរដ្ឋ (G4C)
ព្រឹត្តិការណ៍ព័ត៌មាន
ព្រឹត្តិការណ៍
ព័ត៌មានថ្នាក់ខេត្ត
ព័ត៌មានថ្នាក់ក្រុង-ស្រុក
បទដ្ឋានគតិយុត្ត
សក្តានុពលវិនិយោគ
ស្ថានភាពទូទៅ
ព្រឹត្តិការណ៍
កម្លាំងប៉ុស្តិ៍បើកវេទិកាសាធារណៈភូមិ ឃុំមានសុវត្ថិភាពទាំង ៩ ចំណុច
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
14/01/2020
លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារកន្លងមក របស់ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុក ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរង លោកនាយករដ្ឋបាល និងលោកស្រីប្រធានការិយាល័យ និងមន្ត្រីការិយាល័យ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
14/01/2020
ផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការ ជាមួយអាជ្ញាធរឃុំជីខក្រោម មេភូមិអន់ឆ្អើត មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីខក្រោម គណ:កម្មការសហគមន៍នេសាទតំបន់ឆ្នេរកោះខ្យង និងជ្រោយស្វាយ បានរៀបចំពិធីដុតបំផ្លាញឧបករណ៍នេសាទ លបកន្ទុយកណ្តុរ ឬលបប្រើស ១០០ ដែលជាប្រភេទឧបករណ៍នេសាទ គ្មានកំណត់ក្នុងប្រកាសរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅភូមិអន់ឆ្អើត ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
14/01/2020
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោក កែវ នីបូរ៉ា អភិបាលរងស្រុក បានចុះមកឃុំតានូន ដើម្បីដោះស្រាយវិវាទដីធ្លី រវាងដីរដ្ឋនិងបុគ្គលឯកជន ដែលស្ថិតនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
14/01/2020
មន្រ្តី នៃមន្ទីរពេទ្យខេត្តកោះកុង គ្រប់ផ្នែកទាំងអស់ ចូលរួមចំណែក ក្នុងការថែរក្សាអនាម័យ បរិស្ថាន និងជួសជុលថែទាំអាគារ ក្រៅពីការពិនិត្យ និងព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
14/01/2020
លោក អន សុធារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង និងលោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក បានចុះត្រួតពិនិត្យអាជីវកម្មខ្សាច់ និងការផលិតប្រេងគល់ស្លឹកគ្រី នៅឃុំតាទៃលើ ស្រុកថ្មបាំង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
14/01/2020
លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំ កិច្ចប្រជុំការងារសមាហរណកម្ម ការិយាល័យ ទ្រព្យសម្បត្តិរដ្ឋ និងហិរញ្ញវត្ថុ នៃការិយាល័យជំវិញស្រុក នៅសាលប្រជុំសាលាស្រុក។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
14/01/2020
លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទការិយាល័យជំនាញ ចំនួន០៣រូប ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សា និងដោះស្រាយលើការងារកែលម្អគុណភាពអប់រំមធ្យមសិក្សា ដំណើរការបង្រៀនរៀន ពេញមួយថ្ងៃ ពិនិត្យវិញ្ញាសារតេស្ត និងការផ្សព្វផ្សាយលទ្ធផលតេស្ត ប្រចាំខែធ្នូ ឆ្នាំ២០១៩ និងប្រចាំខែមករា ឆ្នាំ២០២០ នៅវិទ្យាល័យថ្មស ក្នុងស្រុកបូទុមសាគរ ដោយមានការចូលរួមពីសំណាក់លោកប្រធានអនុប្រធាន ការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកគ្រូ អ្នកគ្រូ និងមាតាបិតាអាណាព្យាបាលសិស្ស។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
14/01/2020
លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម ស្រុកកោះកុង បានចុះត្រួតពិនិត្យ និងសម្របសម្រួលករណីទំនាស់ ជាន់លើក្បាលដីជាកម្មវត្ថុចុះបញ្ជីដីរដ្ឋ ក្នុងតំបន់ គម្រោងអភិរក្សជីវៈចម្រុះមហាអនុតំបន់មេគង្គ ដែលស្ថិតនៅក្នុងភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង សមាសភាពចូលរួមមាន ក្រុមការងារបច្ចេកទេសចុះបញ្ជីដីរដ្ឋ តំណាងមន្ទីរបរិស្ថានខេត្ត តំណាងគម្រោងរបៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់មេគង្គ និងប្រជាពលរដ្ឋពាក់ព័ន្ធ ១០ គ្រួសារ សរុបចំនួន ២០ នាក់ ស្រី ០១ នាក់។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
14/01/2020
លោកស្រី អ៉ិន សុភ័ណ្ឌ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួម ជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយ មាតាបិតាសិស្ស នៅវិទ្យាល័យបុទុមសាគរ ដោយមានការចូលរួមពី ការិយាល័យស្រុកបូទុមសាគរ មន្ទីរអប់រំខេត្ត មាតា បិតា ប្រធានគណៈកម្មការគ្រប់គ្រងសាលា លោកនាយក លោកគ្រូ អ្នកគ្រូ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
14/01/2020
លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីជួបជុំលើកទី៤ ជាមួយអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
14/01/2020
លោក ណឹម ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ ចូលរួមចុះពិនិត្យវាស់វែងកំណត់ទីតាំងដីទំហំ ៨៣៦ ហិចតា ស្ថិតក្នុងឃុំព្រែកខ្សាច់ និងទីតាំងមួយកន្លែងទៀតស្ថិតនៅតំបន់អតីតក្រុមហ៊ុនឋានសួគ៌ សម្រាប់សាងសង់រោងចក្រផលិតដែក និងរោងចក្រអគ្គិសនី ព្រមទាំងទីតាំងដីទំហំ ៤០០ ហិចតា ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់អ្នកឧកញ៉ាលី យ៉ុងផាត់ សម្រាប់សាងសង់កំពង់ផែទឹកជ្រៅ របស់ក្រុមហ៊ុន CELESTIAL STARS LIMITED COMPANY ស្ថិតក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ ភូមិសាស្រ្តស្រុកគីរីសាគរ ខេត្តកោះកុង។ ក្រោមការដឹកនាំដោយ ឯកឧត្តម សូ ខនឬទ្ធីគុណ និងឯកឧត្តម ស៊្រុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីក្រុមការងារអន្តរក្រសួង ដែលពាក់ពន្ធ អ្នកតំណាងក្រុមហ៊ុន SEZ នឹងអ្នកតំណាង និង Sinomsath របស់ក្រុមហ៊ុន Celestial stars អ្នកចូលរួមសរុប ៣៧ នាក់ ស្រី ០១ នាក់។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
14/01/2020
Posts pagination
ពីមុន
1
…
4,224
4,225
4,226
…
4,386
បន្ទាប់