លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម ស្រុកកោះកុង បានចុះត្រួតពិនិត្យ និងសម្របសម្រួលករណីទំនាស់ ជាន់លើក្បាលដីជាកម្មវត្ថុចុះបញ្ជីដីរដ្ឋ ក្នុងតំបន់ គម្រោងអភិរក្សជីវៈចម្រុះមហាអនុតំបន់មេគង្គ ដែលស្ថិតនៅក្នុងភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង សមាសភាពចូលរួមមាន ក្រុមការងារបច្ចេកទេសចុះបញ្ជីដីរដ្ឋ តំណាងមន្ទីរបរិស្ថានខេត្ត តំណាងគម្រោងរបៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់មេគង្គ និងប្រជាពលរដ្ឋពាក់ព័ន្ធ ១០ គ្រួសារ សរុបចំនួន ២០ នាក់ ស្រី ០១ នាក់។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!