លោក ណឹម ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ ចូលរួមចុះពិនិត្យវាស់វែងកំណត់ទីតាំងដីទំហំ ៨៣៦ ហិចតា ស្ថិតក្នុងឃុំព្រែកខ្សាច់ និងទីតាំងមួយកន្លែងទៀតស្ថិតនៅតំបន់អតីតក្រុមហ៊ុនឋានសួគ៌ សម្រាប់សាងសង់រោងចក្រផលិតដែក និងរោងចក្រអគ្គិសនី ព្រមទាំងទីតាំងដីទំហំ ៤០០ ហិចតា ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់អ្នកឧកញ៉ាលី យ៉ុងផាត់ សម្រាប់សាងសង់កំពង់ផែទឹកជ្រៅ របស់ក្រុមហ៊ុន CELESTIAL STARS LIMITED COMPANY ស្ថិតក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ ភូមិសាស្រ្តស្រុកគីរីសាគរ ខេត្តកោះកុង។ ក្រោមការដឹកនាំដោយ ឯកឧត្តម សូ ខនឬទ្ធីគុណ និងឯកឧត្តម ស៊្រុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីក្រុមការងារអន្តរក្រសួង ដែលពាក់ពន្ធ អ្នកតំណាងក្រុមហ៊ុន SEZ នឹងអ្នកតំណាង និង Sinomsath របស់ក្រុមហ៊ុន Celestial stars អ្នកចូលរួមសរុប ៣៧ នាក់ ស្រី ០១ នាក់។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!