លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទការិយាល័យជំនាញ ចំនួន០៣រូប ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សា និងដោះស្រាយលើការងារកែលម្អគុណភាពអប់រំមធ្យមសិក្សា ដំណើរការបង្រៀនរៀន ពេញមួយថ្ងៃ ពិនិត្យវិញ្ញាសារតេស្ត និងការផ្សព្វផ្សាយលទ្ធផលតេស្ត ប្រចាំខែធ្នូ ឆ្នាំ២០១៩ និងប្រចាំខែមករា ឆ្នាំ២០២០ នៅវិទ្យាល័យថ្មស ក្នុងស្រុកបូទុមសាគរ ដោយមានការចូលរួមពីសំណាក់លោកប្រធានអនុប្រធាន ការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកគ្រូ អ្នកគ្រូ និងមាតាបិតាអាណាព្យាបាលសិស្ស។
![](https://asset.cambodia.gov.kh/provincial/sites/12/2020/01/IMG_20200114_140115_015.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/01/20200114_141127.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/01/IMG_20200114_140118_415.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/01/20200114_141137.jpg)