រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សេចក្តី​ជូនដំណឹង​ ស្តីពី​ កម្មវិធី​ប្តូរ​ក្រដាសប្រាក់រៀលចាស់​ ទក់​ រហែក​ នៅខេត្តកោះកុង​ សម្រាប់​ខែ​ ខែធ្នូ​ ឆ្នាំ​ ២០២៤

សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននៅខេត្តកោះកុងទាំងអស់ឱ្យបានជ្រាបថា សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង នឹងបន្តចុះធ្វើកម្មវិធីប្តូរ ក្រដាស់ប្រាក់រៀលចាស់ ទក​ រហែកជូនសាធារណជនតាមរយៈការផ្ទេរប្រាក់ចូលគណនីបាគង​ ឬគណនីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិកបាគងតាមប្រព័ន្ធឌីជីថល KHQR  នៅផ្សាស្រែអំបិល​ស្រុកស្រែអំបិល​ នៅថ្ងៃទី​ ៣​ ខែធ្នូឆ្នាំ២០២៤​ វេលាម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទី​ រសៀល​ និងនៅផ្សារថ្មសរ​ ស្រុកបូទុមសាគរ​ នៅថ្ងៃទី​ ៥​ ខែធ្នូ​ ឆ្នាំ២០២៤​ វេលាម៉ោង ៨:០០ នាទីព្រឹក​ ដល់ម៉ោង ៣:០០ នាទី​ រសៀល​ ។ សាធារណជនអាចអញ្ជើញមកប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ និងរហែក ដោយមិនគិតកម្រៃសេវា ។

សូមបញ្ជាក់​ សាធារណជន​អាចយកក្រដាស​ ប្រាក់​រៀល​ ចាស់​ ទក់​ រហែក​ មកប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុងនៅរៀងរាល់ថ្ងៃធ្វេីការ​  ។ សូមអរគុណ​

អត្ថបទទាក់ទង