រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋ ដែលប្រកបមុខរបររត់ម៉ូតូកង់បី ដែលបានចងដាក់បដារ និងខិតបណ្ណឆ្នោតផ្សងសំណាង តាមប្រព័ន្ធអនឡាញ ដែលមិនមានច្បាប់អនុញ្ញាត ស្ថិតក្នុងខេត្តកោះកុង សរុបបាន ចំនួន ១៤ម៉ូតូកង់បី

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋ ដែលប្រកបមុខរបររត់ម៉ូតូកង់បី ដែលបានចងដាក់បដារ និងខិតបណ្ណឆ្នោតផ្សងសំណាង តាមប្រព័ន្ធអនឡាញ ដែលមិនមានច្បាប់អនុញ្ញាត ស្ថិតក្នុងខេត្តកោះកុង សរុបបាន ចំនួន ១៤ម៉ូតូកង់បី  ដែលទទួលបានលទ្ធផលដូចខាងក្រោម ៖
-បានណែនាំដល់ប្រជាពលរដ្ឋ ដែលប្រកបមុខរបររត់ម៉ូតូកង់បី បានចង់បដារ និងខិតបណ្ណផ្សព្វផ្សាយឆ្នោតផ្សងសំណាង ដែលគ្មានច្បាប់អនុញ្ញាតនោះ ឱ្យស្រាយដកចេញ
-បានធ្វើកិច្ចសន្យា ជាមួយប្រជាពលរដ្ឋ ដែលបានចងបដារ និងខិតបណ្ណផ្សព្វផ្សាយឆ្នោតផ្សងសំណាង ដោយមិនអនុញ្ញាតឱ្យចងបដារ និងផ្សព្វផ្សាយទៀតនោះទេ
-ប្រសិនបើពិនិត្យឃើញថា ថ្ងៃបន្ទាប់ប្រជាពលរដ្ឋ ដែលប្រកបរ រត់ម៉ូតូកងបី បានធ្វើកិច្ចសន្យារួចហើយនៅតែបន្តចងបដារ និងខិតបណ្ណផ្សព្វផ្សាយឆ្នោតផ្សងសំណាងដដែលទៀតនោះ និងធ្វើការផាកពិន័យតាមច្បាប់ជាធរមាន។
ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤

អត្ថបទទាក់ទង