លោក ប៉ែន ប៊ុនឈួយ និងលោក ប៉ែន សុផាត អភិបាលរង ស្រុក បានដឹកនាំមន្ត្រីជំនាញចំនួន០៣រូប ចូលរួមសហការជា មួយក្រុមប្រឹក្សាឃុំប៉ាក់ខ្លង និងលោកស្រីមេភូមិចាំយាម ចុះត្រួត ពិនិត្យជាក់ស្តែងលើសំណើស្នើសុំដាក់ប្រព័ន្ធលូ មុខកាត់១ម៉ែត្រ ប្រវែង២០ម៉ែត្រ អស់លូសរុបចំនួន២២កង់ ដាក់លើចំណីផ្លូវជាតិលេខ៤៨ របស់ឈ្មោះ ងួន សុវណ្ណ នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេស ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤
វេលាម៉ោង ៣:៣០នាទីរសៀល