លោក រៀម រុំ មេឃុំ ព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែ វិច្ឆិកា ឆ្នាំ ២០២៤ ។
ដោយមានរបៀបវារៈសំខាន់ៗចំនួន ៤ គឺ ÷
១. ពិនិត្យ និងអនុម័ត្រកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែ តុលា ឆ្នាំ ២០២៤
២. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែ តុលា ឆ្នាំ ២០២៤
៣. របាយការណ៍របស់ក្រុមប្រឹក្សាឃុំមេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមទ្រទ្រង់សុខភាពភូមិ និងសហគមន៍ឃុំព្រែកខ្សាច់
៤. មតិ និងបញ្ហាផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមានក្រុមប្រឹក្សាចំនួន ៥ រូបលើ៥រូប ស្មៀន ឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ក្រៅពីនេះមានការអញ្ជើញចូលរួមពីលោក មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់ លោក មេភូមិ ព្រែកខ្សាច់ លោកស្រី សមាជិកភូមិ ព្រែកខ្សាច់ លោក មេភូមិ យាយសែន លោកអនុភូមិសំរុងតាកែវ ក្រុមទ្រទ្រង់សុខភាពភូមិ លោកនាយកសាលាអនុវិទ្យាល័យព្រែកខ្សាច់ លោក នាយកសាលាបឋមសិក្សា ព្រែកខ្សាច់ សរុបចំនួន ១៦ នាក់ ស្រី ០៤ នាក់ ។
ថ្ងៃពុធ១២ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤