លោក គ្រួច ប្រាជ្ញ ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល និងគណៈអភិបាលស្រុក បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារអធិការដ្ឋាននគរបាលស្រុក ចំនួន ០២ខ្នង ដែលមាន ០៧បន្ទប់ ក្រោមអធិបតីភាព លោក សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង។
រដ្ឋបាលឃុំភ្ញីមាស ស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំវិសាមញ្ញ ស្ដីពីវិធានការ កាពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានឃុំភ្ញីមាស។
លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញដឹកនាំសម្របសម្រួលក្នុងកិច្ចប្រជុំជាមួយលោកគ្រូ អ្នកគ្រូ ដោយផ្តោតលើ វិន័យ និងវិធានការ ដោយផ្អែកលើក្រមសិលធម៌វិជ្ជាជីវ:គ្រូបង្រៀន។
នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ចេញល្បាត និងស្វែងរកសំបុកអណ្តើកហ្លួង តាមដងព្រែកស្រែអំបិល ដោយសហការ ជាមួយអង្គការសមាគមន៍អភិរក្សសត្វព្រៃ WCS និងគណ:កម្មការសហគមន៍នេសាទសាលាម្នាង តែមិនបានជួបប្រទះបទល្មើសនេសាទ និងសំបុកអណ្តើកហ្លួងទេ។
លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញ ចូលរួមពង្រឹងវិន័យសិស្ស បរិស្ថានអនាម័យ គ្រឿងញៀន ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ វិទ្យាល័យថ្មស ស្រុកបូទុមសាគរ។
កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួម ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោកស្រី ធឹម ច័ន្ទរស្មី មន្ត្រីការិយាល័យផែនការគណនេយ្យ និងលោក ស៊ន ពិសិដ្ឋ អុនប្រធាការិយាល័យកសិកម្មស្រុកថ្មបាំង បានចូលរួមជ្រើសរើសកសិករគោលដៅរបស់គម្រោងស្ទៀរ នៅភូមិត្រពា...
ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាងហែលទឹក ដានី មានទីតាំង ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ DANY guest house restaurant and swimming pool is located in steung veng commune, khemarakphumin town Tel: 096 44444 54
លោក ម៉ៅ ធីតា ជាអនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក សឹង លី អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម លោក ង៉ែត ហុង មន្រ្តីការិយាល័យកសិកម្មស្រុកស្រែអំបិល បានចូលរួមសហការជាមួយគម្រោង STEER និងអង្គការ iDE ចូលរួមជ្រើសរើសកសិករដាំត្រសក់ ចេក និ...
លោក ឡុច តារា មន្រ្តីការិយាល័យមធ្យមសិក្សា និងប្រឡង ចុះអមដំណេីរថ្នាក់ដឹកនាំនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ដេីម្បីចុះណែនាំ និងបង្វឹកការអនុវត្តកម្មវិធីអប់រំបំណិនជីវិត នៅវិទ្យាល័យ ហ៊ុន សែន ចាំយាម ក្នុងស្រុកមណ្ឌលសីមា។
លោក ឃី វុធ អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង និងប្រធានការិយាល័យ ០២ រូប បានអញ្ជើញចុះបំពេញបេសកកម្ម ទំនាក់ទំនងការងារចេញលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម របស់យន្តការច្រកចេញ-ចូលតែមួយ នៅស្រុកស្រែអំបិល។