លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញ ដើម្បីចុះត្រួតពិនិត្យមើលស្ថានភាពទឹកស្អាត នៅជ្រោះតាប៉ន។ សូមបញ្ជាក់ថា ទឹកស្អាតនឹងអាចដំណើរការវិញជាធម្មតា នៅពេលល្ងាចនេះ។
ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី ៤១ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២០) នៅស្រុកស្រែអំបិល។
មន្រ្តីរាជការ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានចុះបង្ហាញអំពីការបង្កើត Account ប្រព័ន្ធចុះបញ្ជីស្នាក់នៅ (Accommodation Registration) បានចំនួន ៣កន្លែង (សណ្ឋាគារចំនួន ២កន្លែង ផ្ទះសំណាក់ចំនួន ១កន្លែង)
មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខត្តកោះកុង បានផ្តល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល
រដ្ឋបាលស្រុកស្រែអំបិល បានរៀបកិច្ចប្រជុំសាមញ្ញលើកទី០៨ អាណត្តិទី៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក គ្រួច ប្រាជ ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក និងអ្នកដែលពា...
លោក សាលីម ហ្វារីត អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ រវាងសភាពាណិជ្ជកម្មខេត្តកោះកុង និងគណៈប្រតិភូ ពីប្រទេសចិន ក្នុងការវិនិយោគទុន នៅវិស័យសំណង់សត្វត្រចៀកកាំ។
លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លោកនាយរងខណ្ឌទទួលបន្ទុករួមខណ្ឌ រដ្ឋបាលជលផល នាយ នាយរងផ្នែករដ្ឋាបាលជលផលបូទុមសាគរ បានចូលរួមក្នុងពិធីលែងអណ្តើកហ្លួងចូលក្នុង ទីជម្រកធម្មជាតិ ចំនួន ២០ ក្បាល ក្រោមអធិបតីលោក ស៊្រុន លឹមសុ...
សេចក្តីជូនដំណឹង របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកោះកុង ស្តីពីបញ្ហាខ្វះខាតទឹកស្អាតប្រេីប្រាស់ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្រុមប្រឹក្សាឃុំតាតៃក្រោម ស្រុកកោះកុង បានបើកកិច្ចប្រជុំប្រចាំខែមករា របស់គ.ក.ន.ក ក្រោមអធិបតីភាព លោក ធិន សម្បត្តិ ប្រធាន គ.ក.ន.ក ឃុំ និងជាមេឃុំ។
លោកស្រី ហង្ស សារេត អនុប្រធានការិយាល័យអប់រំកុមារតូច និងក្រុមការងារ ចំនួន២រូបទៀត ចុះណែនាំប្រព័ន្ធពិនិត្យតាមដាន M&E និងណែនាំការអនុវត្តតេស្ត កុមារអាយុ៥ឆ្នាំ ក្នុងស្រុកកោះកុង និងស្រុកស្រែអំបិល។