ព្រឹត្តិការណ៍


  • លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាល ក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចជុំ ស្តីពីការបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ប្រគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០៥៥ សណន ស្ដីពីការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្ដល់សេវា ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានការចូលរួមពីការិយាល័យជំនាញជុំវិញស្រុក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • លោក គឹម ជឿង ជំទប់ទី១ ក្រុមប្រឹក្សាឃុំទទួលបន្ទុក គ.ក.ន.ក រួមនិងស្មៀនឃុំ បានចុះធ្វើ និងផ្តល់សំបុត្រកំណើត ជូនប្រជាពលរដ្ឋ អញ្ជើញមកពីភូមិស្រែត្រាវ ដែលបានសំរាលកូននៅមណ្ឌលសុខភាពថ្មស ស្រុកបូទុមសាគរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំប្រតិភូខេត្តកោះកុង ចូលរួមជូនពរថ្នាក់ដឹកនាំខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសចូលឆ្នាំប្រពៃណីជនជាតិវៀតណាម។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាល ស្រុកគិរីសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅសាលប្រជុំសាលាស្រុកគីរីសាគរ និងមានសមាសភាពចូលរួមពី លោកអភិបាលរងស្រុក មេបញ្ជាការកម្លាំងទី៣ លោកមេឃុំកោះស្តេច មេឃុំភ្ញីមាស មេឃុំព្រែកខ្សាច់ និងលោកនាយក នាយករងរដ្ឋបាលស្រុក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • លោក ចេង មុនីរិទ្ធ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងលោក ម៉ែន ចាន់ដារ៉ា នាយករងរដ្ឋបាល ដែលមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ការិយាល័យភូមិបាលស្រុក និងនាយដែនជម្រកសត្វព្រៃពាមក្រសោប បានចុះស្រង់ទិន្នន័យសំណង់មិនរៀបរយនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • លោក ប្រាក់​ វិចិត្រ​ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងជាប្រធានគណ:បញ្ជាការឯកភាពស្រុក ដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ផ្សព្វផ្សាយផែនការ ស្ដីពីកិច្ចសហការ ការពារសន្តិសុខ នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • លោក យិន មនោ សមាជិកក្រុមប្រឹក្សាស្រុកបូទុមសាគរ និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជា គណៈអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយប្អូនៗ សិស្សានុសិស្សថ្នាក់ទី១១ និងទី១២ ក្នុងវិទ្យាល័យបូទុមសាគរ ដោយមានការអញ្ជើញចូលរួម លោកស្រី អភិបាលរងស្រុក តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង លោកនាយករងរដ្ឋបាល សមាជិកក្រុមប្រឹក្សាស្រុក ប្រធាន អនុប្រធានការិយាល័យស្រុក ប្រធានការិយាល័យអប់រំ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ក្នុងវិទ្យាល័យបូទុមសាគរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការបិទផ្សាយពីការចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃពាមក្រសោប នៅក្នុងតំបន់ស្នូល និងតំបន់អភិរក្ស នៅសាលប្រជុំកាកបាទក្រហមខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញពិនិត្យផ្លូវជាតិលេខ ១០ និងផ្លូវពីថ្មដា ខេត្តពោធិសាត់ មកខេត្តកោះកុង តាម helicopter និងពិនិត្យផលប៉ះពាល់ នៃគម្រោងសាងសង់ប្រលានយន្តហោះថ្មី នៅខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • ស្ទឹងពពក-River Cloud-Stueng PorPok ស្ទឹងពពក​ ជាកន្លែងកំសាន្តមួយដ៏កម្រមានមួយមានទីតាំងស្ថិតនៅ​ ឃុំដងពែង​ ស្រុកស្រែអំបិល​ ខេត្តកោះកុង ដែលមានលំហូរអព្ទ័ និងពពក តាមច្រលងជួរភ្នំក្រវាញខាងត្បូងហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូងដូចគ្នាទេីបប្រៀបបានដូចជាស្ទឹង។ ជាងនេះទៅទៀត យើងអាចធ្វើទស្សនាធនធានធម្មជាតិ និងជីវៈចម្រុះជាច្រើន ដូចជា ដើមឈើ សត្វស្លាប និងរុក្ខជាតិផេ្សងៗទៀត។

    , , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020
  • នៅសាលាស្រុកកោះកុង បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព ស្ដីពីកិច្ចសហប្រតិបត្តិការការពារសន្តិសុខ ក្រោមអធិតីលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក សមាសភាពចូលរួមមានលោក លោកស្រី អភិបាលរងស្រុក កងកំលាំប្រដាប់អាវុធទាំងបី លោក លោកស្រី មេឃុំ លោកនាយប៉ុស្ដិ៍ ទាំង៤ លោកមេភូមិ និងអនុភូមិ សរុបចំនួន ២៤ នាក់ ស្រី ០៣ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/01/2020