ព្រឹត្តិការណ៍


  • លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ និងជាប្រធានគ.ន.ក.ឃុំ បានដឹកនាំ លោក លោកស្រី សមាជិក ចូលរួមជាមួយ ក្រុមការងារថ្នាក់ស្រុក ដឹកនាំដោយ លោក សំ សំអុល អភិបាលរងស្រុក ចុះសួរសុខទុក្ខ គ្រួសារ កុមារា ឃៀន ចយ ដែលពុំមានលទ្ធភាពរៀនបន្ដ នៅថ្នាក់វិទ្យាល័យ

    , ,
    រដ្ឋបាលស្រុកកោះកុង
    08/12/2023
  • លោក ហួន ណាក់ ជំទប់ទី២ តំណាងលោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម អញ្ជើញចូលរួមប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងស្នើសូមសាងសង់សាលាបណ្តុះបណ្តាលជំនាញថ្នាក់មូលដ្ឋាន

    , ,
    រដ្ឋបាលស្រុកកោះកុង
    09/12/2023
  • លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកស្រុកថ្មបាំងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែរបស់លេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង លេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡង ប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកថ្មបាំង
    08/12/2023
  • លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងក្រុមការងារ បានចុះបេះត្រសក់ផ្អែមទឹកឃ្មុំនៅចម្ការ និងជួបសំណេះសំណាល ជាមួយកសិករមួយគ្រួសារដែលគេចាត់ទុកថា ជាកសិករគំរូ នៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ផ្តើមប្រមូលផលត្រសក់ផ្អែមទឹកឃ្មុំរបស់ខ្លួន

    , ,
    ហេង គីមឆន
    08/12/2023
  • លោក សំ សំអុល អភិបាលរងស្រុកកោះកុង​ ដឹកនាំក្រុមការងារស្រុក​ ជួប​ប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងស្នើសូមសាងសង់សាលាបណ្តុះបណ្តាលជំនាញថ្នាក់មូលដ្ឋាន​ នៅឃុំតាតៃក្រោម​ ស្រុកកោះកុង​ ខេត្តកោះកុង​

    , ,
    រដ្ឋបាលស្រុកកោះកុង
    08/12/2023
  • ដោយមានការណែនាំនិងយកចិត្តទុកដាក់ពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ បានពាំនាំថវិកា និងគ្រឿងឧបភោគបរិភោគប្រគល់ ជូនក្រុមគ្រួសារជនរងគ្រោះដោយសារលង់ទឹក ដែលបានបាត់បង់ជីវិត ចំនួន ១គ្រួសារ និងឆក់ខ្សែភ្លើងចំនួន ១គ្រួសារ ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល

    , ,
    ហេង គីមឆន
    08/12/2023
  • លោក ហុង ប្រុស អភិបាលស្តីទី បានចាត់លោកស្រី ជា រដ្ឋា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងលោក ហង់ សុផាន់ណារ៉ា ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា ចូលរួមក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ” រួមគ្នាវិនិយោគលើការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារលើស្រ្តី និងក្មេងស្រី” នៅមន្ទីរកិច្ចការនារីខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    08/12/2023
  • លោក ហុង ប្រុស អភិបាលស្តីទី បានអញ្ជើញចូលរួមជាមួយលោកស្រី អ៊ី នារីនេត អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងជាប្រធាន ចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយឆក់ខ្សែភ្លើង និងលង់ទឹក ដែលមានទីលំនៅភូមិបាក់អង្រុត ឃុំដងពែង នៅសាលាស្រុកស្រែអំបិល។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    08/12/2023
  • រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនសិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តកោះកុង ដែលទទួលបាននិទ្ទេស A ចំនួន៣នាក់ ដែលរដ្ឋបាលខេត្ត បានទំនាក់ទំនងជូនដំណឹងផ្ទាល់ដល់ឪពុកម្តាយ និងសិស្សនិទ្ទេសAទាំង៣នាក់រួចហើយកាលពីថ្ងៃទី៤  ខែធ្នូឆ្នាំ២០២៣ សូមអញ្ជើញមកទទួលថវិកាលើកទឹកចិត្តចំនួន ៤លានរៀល ជូនសិស្សនិទ្ទេសAម្នាក់ៗ ដែលជាប្រាក់ឧបត្ថម្ភផ្ទាល់ដោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងម៉ូតូម្នាក់០១គ្រឿង ដែលជាអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបត្ថម្ភដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប(Royal Group)នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទីព្រឹក នៅសាលាខេត្តកោះកុង

    , , ,
    ហេង គីមឆន
    08/12/2023
  • លោក អ៉ឹង គី មេឃុំស្តីទី បាននាំយកសំបុត្រកំណើតដល់ទារកចំនួន២នាក់ ស្ថិតនៅក្នុងភូមិ១ (ចំនុចឡាំដាំ) នៃឃុំកោះកាពិ ។

    , ,
    រដ្ឋបាលស្រុកកោះកុង
    08/12/2023
  • លោក អ៉ឹង គី អនុប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំកោះកាពិ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រដែលទើបសំរាលកូន ចំនួនពីរគ្រួសារ និងបាននាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ផ្ដល់ជូនដើម្បីសម្រួលក្នុងជីវិភាពគ្រួសាររបស់គាត់ ។

    , ,
    រដ្ឋបាលស្រុកកោះកុង
    08/12/2023
  • លោក ចាន់ ធឿន សមាជិកក្រុមប្រឹក្សាឃុំថ្មសបានចូលរួម សហការជាមួយលោក សេង ប៊ុនណា នាយខណ្ឌជលផលខេត្តកោះកុង ព្រមទាំងមានការចូលរួមពីសហគមន៍នេសាទ ថ្មស អាជ្ញាធរភូមិស្រែថ្មី នាយប៉ុស្តិ៍រដ្ឋបាលឃុំ ព្រមទាំង ប្រជាពលរដ្ឋភូមិស្រែថ្មី សរុបចំនួន ៥៧នាក់ បាននាំគ្នាដាំកូនកោងកាងបន្ថែមចំនួន ៧២០០ដើម នៅចំណុច ព្រែកតាអាទិត  នៃភូមិស្រែថ្មី

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/12/2023