ព្រឹត្តិការណ៍


  • ដោយមានការណែនាំនិងយកចិត្តទុកដាក់ពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ បានពាំនាំថវិកា និងគ្រឿងឧបភោគបរិភោគប្រគល់ ជូនក្រុមគ្រួសារជនរងគ្រោះដោយសារលង់ទឹក ដែលបានបាត់បង់ជីវិត ចំនួន ១គ្រួសារ និងឆក់ខ្សែភ្លើងចំនួន ១គ្រួសារ ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល

    , ,
    ហេង គីមឆន
    08/12/2023
  • លោក ហុង ប្រុស អភិបាលស្តីទី បានចាត់លោកស្រី ជា រដ្ឋា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងលោក ហង់ សុផាន់ណារ៉ា ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា ចូលរួមក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ” រួមគ្នាវិនិយោគលើការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារលើស្រ្តី និងក្មេងស្រី” នៅមន្ទីរកិច្ចការនារីខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    08/12/2023
  • លោក ហុង ប្រុស អភិបាលស្តីទី បានអញ្ជើញចូលរួមជាមួយលោកស្រី អ៊ី នារីនេត អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងជាប្រធាន ចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយឆក់ខ្សែភ្លើង និងលង់ទឹក ដែលមានទីលំនៅភូមិបាក់អង្រុត ឃុំដងពែង នៅសាលាស្រុកស្រែអំបិល។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    08/12/2023
  • រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនសិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តកោះកុង ដែលទទួលបាននិទ្ទេស A ចំនួន៣នាក់ ដែលរដ្ឋបាលខេត្ត បានទំនាក់ទំនងជូនដំណឹងផ្ទាល់ដល់ឪពុកម្តាយ និងសិស្សនិទ្ទេសAទាំង៣នាក់រួចហើយកាលពីថ្ងៃទី៤  ខែធ្នូឆ្នាំ២០២៣ សូមអញ្ជើញមកទទួលថវិកាលើកទឹកចិត្តចំនួន ៤លានរៀល ជូនសិស្សនិទ្ទេសAម្នាក់ៗ ដែលជាប្រាក់ឧបត្ថម្ភផ្ទាល់ដោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងម៉ូតូម្នាក់០១គ្រឿង ដែលជាអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបត្ថម្ភដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប(Royal Group)នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទីព្រឹក នៅសាលាខេត្តកោះកុង

    , , ,
    ហេង គីមឆន
    08/12/2023
  • លោក អ៉ឹង គី មេឃុំស្តីទី បាននាំយកសំបុត្រកំណើតដល់ទារកចំនួន២នាក់ ស្ថិតនៅក្នុងភូមិ១ (ចំនុចឡាំដាំ) នៃឃុំកោះកាពិ ។

    , ,
    រដ្ឋបាលស្រុកកោះកុង
    08/12/2023
  • លោក អ៉ឹង គី អនុប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំកោះកាពិ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រដែលទើបសំរាលកូន ចំនួនពីរគ្រួសារ និងបាននាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ផ្ដល់ជូនដើម្បីសម្រួលក្នុងជីវិភាពគ្រួសាររបស់គាត់ ។

    , ,
    រដ្ឋបាលស្រុកកោះកុង
    08/12/2023
  • លោក ចាន់ ធឿន សមាជិកក្រុមប្រឹក្សាឃុំថ្មសបានចូលរួម សហការជាមួយលោក សេង ប៊ុនណា នាយខណ្ឌជលផលខេត្តកោះកុង ព្រមទាំងមានការចូលរួមពីសហគមន៍នេសាទ ថ្មស អាជ្ញាធរភូមិស្រែថ្មី នាយប៉ុស្តិ៍រដ្ឋបាលឃុំ ព្រមទាំង ប្រជាពលរដ្ឋភូមិស្រែថ្មី សរុបចំនួន ៥៧នាក់ បាននាំគ្នាដាំកូនកោងកាងបន្ថែមចំនួន ៧២០០ដើម នៅចំណុច ព្រែកតាអាទិត  នៃភូមិស្រែថ្មី

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/12/2023
  • លោក តុង យ៉ាវ អភិបាលស្ដីទី បានអញ្ជើញគណៈអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ ដាំបន្លែក្នុងផ្ទះសំណាញ់ និងភ្ជាប់ទំនាក់ទំនងរវាងកសិករ និងដេប៉ូលក់ធាតុចូលកសិកម្ម ដល់ប្រជាកសិករក្នុងឃុំអណ្តូងទឹក និងឃុំកណ្តោល ចំនួន៣០នាក់។ ពិធីប្រារព្ធធ្វើនៅដេប៉ូលក់ជីថ្នាំកសិកម្ម «យានតូរីកសិករខ្មែរ» ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/12/2023
  • លោក ខេង គង់ អភិបាលរងស្រុក តំណាងលោក អភិបាល នៃគណអភិបាលស្រុក ដឹកនាំក្រុមការងារស្រុក ឃុំ ភូមិ អមដំណើរ លោកស្រី អ៉ី នារីនេត អភិបាលរងខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរទទួលបន្ទុករួមនៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះទស្សនកិច្ច និងទិញផ្លែត្រសក់ផ្អែមទឹកឃ្មុំនៅទីតាំងចំការត្រសក់ផ្អែមទឹកឃ្មុំរបស់លោកស្រី ឡាយ រ៉ន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/12/2023
  • លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង និងជាសមាជិកគណៈកម្មាធិការលទ្ឋកម្ម បានអញ្ជើញដឹកនាំក្រុមការងារពិនិត្យសុពលភាពធានាគុណភាពសំណង់ការងារសាងសង់អគារសាលាខេត្តកោះកុងថ្មី(ជំហាន៣) ដែលស្ថាបនាដោយនាយកដ្ឋានវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ

    , ,
    ហេង គីមឆន
    08/12/2023
  • លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើការស្នើសូមគោលការណ៍ របស់មន្ទីររ៉ែ និងថាមពលខេត្តកោះកុង ស្តីពីការបូមខ្សាច់ល្បាយភក់ ស្តារព្រែក ដើម្បីសម្រួលដល់ការចរាចទូកនេសាទ និងនាវាចរណ៍ ស្ថិតក្នុងភូមិសាស្រ្តឃុំជ្រោយប្រស់ និងឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង

    , ,
    ហេង គីមឆន
    08/12/2023
  • លោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បានចូលរួមជាមួយមន្រ្តីបច្ចេកទេសខេត្ត ចុះពិនិត្យតាមដានគម្រោងជួសជុលផ្លូវបេតុងអាមេ ចំនួន០២ខ្សែ និងលូមូលកាត់ផ្លូវ១កន្លែង នៅភូមិទួលពោធិ៍ បាក់់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង សម្រេចបាន៧០%

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/12/2023