លោក ចាន់ ធឿន សមាជិកក្រុមប្រឹក្សាឃុំថ្មសបានចូលរួម សហការជាមួយលោក សេង ប៊ុនណា នាយខណ្ឌជលផលខេត្តកោះកុង ព្រមទាំងមានការចូលរួមពីសហគមន៍នេសាទ ថ្មស អាជ្ញាធរភូមិស្រែថ្មី នាយប៉ុស្តិ៍រដ្ឋបាលឃុំ ព្រមទាំង ប្រជាពលរដ្ឋភូមិស្រែថ្មី សរុបចំនួន ៥៧នាក់ បាននាំគ្នាដាំកូនកោងកាងបន្ថែមចំនួន ៧២០០ដើម នៅចំណុច ព្រែកតាអាទិត នៃភូមិស្រែថ្មី
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!