រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សំ សំអុល អភិបាលរងស្រុកកោះកុង​ ដឹកនាំក្រុមការងារស្រុក​ ជួប​ប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងស្នើសូមសាងសង់សាលាបណ្តុះបណ្តាលជំនាញថ្នាក់មូលដ្ឋាន​ នៅឃុំតាតៃក្រោម​ ស្រុកកោះកុង​ ខេត្តកោះកុង​

ស្រុកកោះកុង​ : ព្រឹកថ្ងៃសុក្រ ១១ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ លោក សំ សំអុល អភិបាលរងស្រុកកោះកុង បានដឹកនាំលោក ខៀវ ជីវ័នរ័ត្ន ប្រធានការិយាល័យអប់រំយុវជន និងកីឡា និងលោក អ៉ឹង បឺត ប្រធានការិយាល័យ​ផែនការ​និងគាំទ្រឃុំ​-សង្កាត់ ចូលរួមប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងស្នើសូមសាងសង់សាលាបណ្តុះបណ្តាលជំនាញថ្នាក់មូលដ្ឋាន ដែលមានជំនួយពីសប្បុរសជន ឈ្មោះ Eva Bruce , Norodom Rathana Devi, Annalyn Pawalik-Szcos នៅក្នុងបរិវេនវត្តកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង 

ក្នុងនោះក្រុមការងារ បានពិភាក្សាជាមួយព្រះចៅអធិការវត្ត និងម្ចាស់ជំនួយ លើការងារ៖

១.ការសិក្សាអំពីអគារសាលា

២.ការសិក្សា និងពិនិត្យទីតាំងសាងសង់អគារ

៣.ការសិក្សាប្លង់អគារ និងតម្លៃនៃគម្រោងសាងសង់ 

លទ្ធផលបឋមនៃការប្រជុំពិភាក្សាដូចខាងក្រោម៖

១.អគារសាងសង់ពីថ្ម ១អគារ ៤បន្ទប់ បណ្តោយ ៣២ម៉ែត្រ ទទឹង ១១ម៉ែត្រ 

២.សាងសង់អគារស្នាក់នៅអំពីថ្ម ១អគារ ២បន្ទប់ បណ្តោយ ១០ម៉ែត្រ ទទឹង ៨ម៉ែត្រ

៣.សាងសង់បន្ទប់ទឹកចំនួន ១បន្ទប់ បណ្តោយ ៧ម៉ែត្រ ទទឹង ៣ម៉ែត្រ 

ក្រោយពីចប់ការពិភាក្សា លោកអភិបាលរង បានណែនាំដល់សប្បុរសជន ក្រោយពីការជជែកគ្នានេះ សូម សិក្សាគម្រោងដោយមានគំរូប្លង់ នៃការសាងសង់អគារខាងលើនេះ ឲ្យខាងឃុំ និងក្រុមការងារស្រុក ដើម្បីពិនិត្យពិភាក្សាលើការងារនេះ ជាមួយលោកអភិបាល។ 

អត្ថបទទាក់ទង