រដ្ឋបាលស្រុកស្រែអំបិល


  • រដ្ឋបាលឃុំជីខលើ បើកកិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី២ អាណត្តិទី៥ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាឃុំ ក្រោមអធិបតីភាព លោក ស៊ុន ឃៀម មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំ ដែលប្រព្រឹត្តទៅនៅសាលាឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    27/03/2023
  • លោក ហុង ប្រុស អភិបាលស្ដីទីស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យស្រាវជ្រាវប្រវត្តិសាវតា និងកំណត់អត្តសញ្ញាណកម្មដីធ្លី ចំនួន ០៤ទីតាំង ស្ថិតនៅភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    27/03/2023
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល បានចាត់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋ​បាលស្រុក ចុះពន្លត់ភ្លើងឆេះព្រៃនៅចំណុចក្រោយផ្ទះប្រជាពលរដ្ឋឈ្មោះ ម៉ាន ទីគាស់ ភេទស្រី ភូមិឈូក ឃុំជីខលើ ស្រុ​កស្រែអំបិល​ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០២គ្រឿង មិនបណ្តាលឲ្យឆេះដល់ផ្ទះប្រជាពលរដ្ឋឡើយ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    27/03/2023
  • លោក ប្រាក់ គា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំណែនាំ ស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តកោះកុង អាណត្តិទី៣ លើកទី១ ដែលប្រព្រឹត្តទៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    23/03/2023
  • លោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យទៅលើផែនទីសហគមន៍នេសាទរបស់អង្គការWCS ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    23/03/2023
  • លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលេីកទិសដៅឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីនាយករដ្ឋបាលសាលាស្រុក អធិការនគរបាលស្រុក មេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៦ឃុំ និងមន្ត្រីសាលាស្រុក ដែលត្រូវបំពាក់មេដាយ ដែលប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    23/03/2023
  • លោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានចូលរួមជាមួយ នាយកនិងក្រុមការងារគម្រោងអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា WCS ដែលមានតំណាងរដ្ឋបាលជលផល អជ្ញាធរភូមិ/ឃុំ គណកម្មការសហគមន៍ ចូលរួមប្រលែងអណ្តើកហ្លួងចំនួន ២០ក្បាល ទៅក្នុងព្រែកស្រែអំបិល ត្រង់ចំណុចព្រែកកោះដាច់ ស្ថិតនៅក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    23/03/2023
  • លោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលើផែនទីដែលក្រុមការងារបានចុះទៅកំណត់និយាមការតាមការចង្អុលបង្ហាញរបស់ម្ចាស់ដីនីមួយៗ ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    23/03/2023
  • លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុក បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលគោលការណ៍ណែនាំ ស្ដីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាលស្រុក រៀបចំដោយមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រព្រឹត្តទៅនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    23/03/2023
  • លោក គឹម ប៊ុនយាន ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកស្រែអំបិល បានចុះបើកប្រអប់សំបុត្រសម្រាប់បញ្ចេញមតិ និងបណ្តឹងតវ៉ាផ្សេងៗរបស់ប្រជាពលរដ្ឋ នៅតាមគោលដៅទាំង៦ឃុំស្មើនឹង៨ប្រអប់។ ជាលទ្ធផលទទួលបានលិខិតចំនួន១។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    23/03/2023
  • លោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងស្នើសុំជួសជុលផ្លូវលំ ០១កន្លែង ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    23/03/2023
  • លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមក្នុងពិធីប់កសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលេីកទិសដៅឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្ដម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីនាយករដ្ឋបាលសាលាស្រុក អធិការនគរបាលស្រុក មេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៦ឃុំ និងមន្ត្រីសាលាស្រុក ដែលត្រូវបំពាក់មេដាយ ដែលប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    23/03/2023