រដ្ឋបាលខេត្តកោះកុង
Koh Kong Provincial Administration
ទំព័រដើម
អំពីស្ថាប័ន
ប្រវត្តិខេត្ត
រចនាសម្ព័ន្ធរដ្ឋបាលខេត្ត
ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត
មន្ទី-អង្គភាពជុំវិញខេត្ត
សេវារដ្ឋបាល
សម្រាប់ធុរៈកិច្ច (G2B)
សម្រាប់ប្រជាពលរដ្ឋ (G4C)
ព្រឹត្តិការណ៍ព័ត៌មាន
ព្រឹត្តិការណ៍
ព័ត៌មានថ្នាក់ខេត្ត
ព័ត៌មានថ្នាក់ក្រុង-ស្រុក
បទដ្ឋានគតិយុត្ត
សក្តានុពលវិនិយោគ
ស្ថានភាពទូទៅ
រដ្ឋបាលស្រុកស្រែអំបិល
លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាករណីសំណើរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
30/03/2023
លោក ប្រាក់ គា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មជនបរទេសក្នុងខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលាខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
30/03/2023
លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចាត់ឱ្យលោក ជីប គឹមសាយ មន្ត្រីការិយាល័យផែនការ គាំទ្រ ឃុំ និងសង្កាត់ បានចូលរួមវគ្គបណ្តុះបណ្តាលមន្រ្តីជំរឿនកសិកម្មស្តីពីការប្រមូលទិន្នន័យជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣ សហការរៀបចំដោយ វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ អង្គការស្បៀង និងកសិកម្មអង្គការសហប្រជាជាតិ(FAO) ដែលប្រព្រឹត្តទៅនៅមន្ទីរផែនការខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
30/03/2023
លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចាត់លោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុក ដឹកនាំកិច្ចត្រួតពិនិត្យប្រជុំបូកសរុបរបាយការណ៍ប្រចាំខែមីនានិងត្រីមាសទី១ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅសាលប្រជុំការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកស្រែអំបិល ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
30/03/2023
លោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមការងារអគ្គាធិការដ្ឋាន នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យលទ្ធផល ស្តីពីករចុះធ្វើអត្តសញ្ញាណកម្ម និងអ្នកកាន់កាប់ដី ក្នុងទីតាំងស្នើសុំចុះបញ្ជីរបស់ឈ្មោះ រតន: សម្បត្តិ និងឈ្មោះ លីវនី ហ្គីល ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល និងមានការអញ្ជើញចូលរួមពីលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អនុប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងជាអនុប្រធានក្រុមការងារចុះអនុវត្ត គ្រប់គ្រង ត្រួតពិនិត្យការចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី នៃរដ្ឋបាលខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទីចាត់ការអន្តរវិស័យសាលាខេត្ត ការិយាល័យជំនាញពាក់ព័ន្ធ និងអាជ្ញាធរភូមិឃុំ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
30/03/2023
លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងជាអនុប្រធានកិត្តិយស និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសកែសម្រួល និងតែងតាំងប្រធាន អនុប្រធានគណៈកិត្តិយស ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្ត នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
30/03/2023
លោក ហុង ប្រុស ឣភិបាលស្តីទី បានដឹកនាំក្រុមការងារស្រុក និងមានការចូលរួមសហការពីអាជ្ញាធរភូមិឃុំ ចុះពិនិត្យទីតាំងស្នើសំុបញ្ជាក់កម្មសិទ្ធិឣចលនទ្រព្យមិនចុះបញ្ជី ១កន្លែង ស្ថិតនៅភូមិជ្រោយស្វាយកើត ឃំុជ្រោយស្វាយ ស្រុកស្រែឣំបិល ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
30/03/2023
លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តកោះកុង ស្ដីពីវឌ្ឍនភាពនៃការចុះបញ្ជីដីរដ្ឋ ការគ្រប់គ្រងដីរដ្ឋ និងការអនុវត្តកិច្ចការនានាពាក់ព័ន្ធនឹងដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
30/03/2023
លោក ប្រាក់ គា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការរៀបចំស្តង់ម្ហូបអាហារ ពិព័រណ៍ និងការប្រគំតន្ត្រី នៃគណៈកម្មការរៀបចំសង្ក្រាន្ដកោះកុង ដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ដែលប្រព្រឹត្តទៅនៅសាលាខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
28/03/2023
រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំពិធីប្រកាសតែងតាំង ប្រគល់ភារកិច្ច និងផ្លាស់ប្តូរកន្លែងបម្រើការងារជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ក្រោមអធិបតីភាពលោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុក នាយករដ្ឋបាលស្រុក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានការិយាល័យអង្គភាពជុំវិញស្រុក មេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍រដ្ឋបាល នាយកសាលា និងអង្គការសង្គមស៊ីវិល ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
28/03/2023
លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល លោកអភិបាលរងស្រុក លោក លោកស្រី នាយក នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យអង្គភាពនៃរដ្ឋបាលស្រុក បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីការគ្រប់គ្រងកិច្ច្ចការរដ្ឋបាលក្រុង ស្រុក ក្រោមអធីបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដែលរបៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តាមរយៈ (ប្រព័ន្ធអនឡាញហ្សូមZoom ) ដោយប្រជុំរួមនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
28/03/2023
លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រុកស្រែអំបិល បានអញ្ជើញមកទូលប្រគេនព្រះចៅអធិការវត្ត និងពិនិត្យការត្រៀមរៀបចំសង្ក្រាន្ត ឆ្នាំ២០២៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ និងមេភូមិ នៅវត្តអង្គរភ្នំខ្លុង និងវត្តមាគ៌ាគិរីស្រែអំបិល ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលស្រុកស្រែអំបិល
27/03/2023
Posts pagination
ពីមុន
1
…
180
181
182
…
317
បន្ទាប់