លោក ប្រាក់ គា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការរៀបចំស្តង់ម្ហូបអាហារ ពិព័រណ៍ និងការប្រគំតន្ត្រី នៃគណៈកម្មការរៀបចំសង្ក្រាន្ដកោះកុង ដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ដែលប្រព្រឹត្តទៅនៅសាលាខេត្តកោះកុង។
ប្រភព៖ តាក់ ធីដា