លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល បានចាត់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពន្លត់ភ្លើងឆេះព្រៃនៅចំណុចក្រោយផ្ទះប្រជាពលរដ្ឋឈ្មោះ ម៉ាន ទីគាស់ ភេទស្រី ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០២គ្រឿង មិនបណ្តាលឲ្យឆេះដល់ផ្ទះប្រជាពលរដ្ឋឡើយ។
ប្រភព៖ តាក់ ធីដា