រដ្ឋបាលស្រុកស្រែអំបិល


  • លោក សៀង សុទ្ធមង្គល អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បាននាំយកបច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យផ្ការប្រាក់សាមគ្គី និងឆ្លងសមិត្តិផលក្នុងវត្តគិរីអង្គជុំ (ហៅវត្តពោធិ៍បឹង) ភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ បច្ច័យ និងសម្ភារទាំងនោះរួមមាន ថិវិកាចំនួន ១.៣៥០.០០០រៀល ទឹកបរិសុទ្ធ២០យួរ អង្ករ ៥០គីឡូក្រាម មី១កេស កាហ្វេ១ថង់ ប្រេងឆា ៥លីត្រ ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដប សាប៊ូលាងចាន ៥លីត្រ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    20/03/2023
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកស្រី ណុប ប៊ុនណារី សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាកុដិក្រោមអធិបតីភាពឯកឧត្តម ឧត្តមនាវីឯក ហួរ ហាប់ និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ទោ យន្ត ដឹក និងលោកជំទាវ ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម គណៈកម្មការវត្ត អាចារ្យ តាជីយាយជី មេឃុំ ក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍រដ្ឋបាល មេភូមិ នាយកសាលា លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ដែលប្រព្រឹត្តទៅនៅវត្តមុនីជលទ្ធារាម ហៅវត្តជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    17/03/2023
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ពិភាក្សានិងចុះសម្របសម្រួលសំណងចំនួន០២គ្រួសារ រវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៤៨ ស្ថិតនៅគីឡូម៉ែត្រលេខ២៨,២៩ ក្នុងភូមិសាស្រ្ត ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    17/03/2023
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញសំណេះសំណាល និងពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ជាមួយប្រជាពលរដ្ឋ គណៈកម្មការវត្ត អាចារ្យ តាជីយាយជី មេភូមិ នាយកសាលា និងលោកគ្រូ អ្នកគ្រូ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តនាវីឯក ហួរ ហាប់ និងលោកជំទាវ ឯកឧត្តម ឧត្តមសេនីយ៍ទោ យន្ត ដឹក និងលោកជំទាវ ក្រុមប្រឹក្សាស្រុក ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម មេឃុំ ក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍រដ្ឋបាល មេភូមិ និងប្រជាការពារ។ នាឱកាសនោះក៏មានជូនថវិកាដល់អាចារ្យ និងប្រជាការពារ រីឯប្រជាពលរដ្ឋ ទទួលបានសារុង ក្រមា ដោយឡែកសាលារៀន ទទួលបាន ប៊ិក និងសៀវភៅសរសេរសម្រាប់សិស្សានុសិស្សផងដែរ ដែលប្រព្រឹត្តទៅនៅវត្តមុនីជលទ្ធារាម ហៅវត្តជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    17/03/2023
  • លោកស្រី អ៊ុន មករា អភិបាលរងស្រុក និងប្រជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាស្រុកស្រែអំបិល តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យពិភាក្សាលើការរៀបចំសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    16/03/2023
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមចុះពិនិត្យទីតាំងដីទំហំ ១១៣៣៣៤ ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំស្រែអំបិល និងឃុំដងពែង នៃស្រុកស្រែអំបិល ដឹកនាំដោយ ឯកឧត្តម សុខ ខេងនវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ដកោះកុង ក្រុមការងារក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត ការិយាល័យជំនាញពាក់ព័ន្ធ មេឃុំស្រែអំបិល និងមេឃុំដងពែង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    16/03/2023
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីច្បាប់ចរាចរណ៍ដល់យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យស្រែអំបិល ដែលប្រព្រឹត្តទៅនៅវិទ្យាល័យស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    16/03/2023
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គា់ល់ម្ចាស់អចលនវត្ថុ ០១កន្លែងស្ថិតនៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមការដឹកនាំដោយ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    15/03/2023
  • លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នងពិធីបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហា និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានាក្នុងវត្តមុនីជីខលើ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោកបណ្ឌិត លោក លោកស្រីអភិបាលរងខេត្ត អ្នកឧកញ៉ា លោកឧកញ៉ា មន្ត្រីរាជការសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំប្រដាប់អាវុធខេត្តទាំងបីប្រភេទ សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធស្រុុកទាំងបីប្រភេទ មន្ត្រីរាជការក្នុងស្រុកស្រែអំបិល និងតាជីដូនជី យុវជន ស.ស.យ.ក យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា សមាគមសិស្សនិស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងប្រជាពលរដ្ឋ ដែលប្រព្រឹត្តទៅនៅវត្តមុនីជីខលើ ស្ថិតនៅភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    15/03/2023
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមប្រជុំពិភាក្សា និងចុះវាស់វែងកំណត់និយាមការ ធ្វើអត្តសញ្ញាណកម្មដី និងអ្នកកាន់កាប់ដី ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    15/03/2023
  • លោកស្រី ណុប ប៊ុនណារី ប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ លោកស្រី ចាន់ ស៊ីនួន មន្រ្តីការិយាល័យអប់រំ ទទួលបន្ទុកការងារកុមារតូច បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ ការគាំពារ និងអភិវឌ្ឍកុមារតូច

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    13/03/2023
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារប៉ុស្ដិ៍សុខភាពកណ្ដោល និងអគារប៉ុស្តិ៍សុខភាពទួលគគី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុនី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅភូមិធ្នង់ ឃុំកណ្ដោល ស្រុកបុទុមសាគរ ខេត្តកោះកុង។

    រដ្ឋបាលស្រុកស្រែអំបិល
    10/03/2023