លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញសំណេះសំណាល និងពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ជាមួយប្រជាពលរដ្ឋ គណៈកម្មការវត្ត អាចារ្យ តាជីយាយជី មេភូមិ នាយកសាលា និងលោកគ្រូ អ្នកគ្រូ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តនាវីឯក ហួរ ហាប់ និងលោកជំទាវ ឯកឧត្តម ឧត្តមសេនីយ៍ទោ យន្ត ដឹក និងលោកជំទាវ ក្រុមប្រឹក្សាស្រុក ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម មេឃុំ ក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍រដ្ឋបាល មេភូមិ និងប្រជាការពារ។ នាឱកាសនោះក៏មានជូនថវិកាដល់អាចារ្យ និងប្រជាការពារ រីឯប្រជាពលរដ្ឋ ទទួលបានសារុង ក្រមា ដោយឡែកសាលារៀន ទទួលបាន ប៊ិក និងសៀវភៅសរសេរសម្រាប់សិស្សានុសិស្សផងដែរ ដែលប្រព្រឹត្តទៅនៅវត្តមុនីជលទ្ធារាម ហៅវត្តជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!