រដ្ឋបាលស្រុកគិរីសាគរ


  • , ,

    លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បានដឹកនាំលោក ខាន់ សុភាន់ នាយករដ្ឋបាលសាលាស្រុក បានអមដំណើរលោកហាក់ ឡេង អភិបាលរង នៃ គណៈអភិបាលខេត្តកោះកុង ចុះធ្វើការសម្រុះសម្រួលករណីវិវាទដី រវាងក្រុមហ៊ុន Coastal City Development Group Co., Ltd ជាមួយសមាគមពុទ្ធសាសនិកកម្ពុជា-ចិន

    រដ្ឋបាលស្រុកគិរីសាគរ
    25/11/2025
  • , ,

    លោក ជួន សំអាត អភិបាលរងនៃគណ:អភិបាលស្រុកគិរីសាគរ បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព ស្ដីពី ដំណើរការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក (CDB)

    រដ្ឋបាលស្រុកគិរីសាគរ
    25/11/2025
  • , ,

    លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៤ ឆ្នាំ២០២៥

    រដ្ឋបាលស្រុកគិរីសាគរ
    25/11/2025
  • , ,

    លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរបានអមដំណើរ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញថ្វាយបង្គំ ប្រគេនទេយ្យទាន និងចតុបច្ច័យ ដល់ព្រះគ្រូវិជិតមេធា គង់ វាសនា ព្រះចៅអធិការវត្តកោះកែវមរកត ហៅវត្តកោះស្តេច

    រដ្ឋបាលស្រុកគិរីសាគរ
    25/11/2025
  • , ,

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យនិងជួលត្រាក់ទ័រឈូសឆាយត្រាស់សេរផ្លូវលំ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅមកមានភាពងាយស្រួល ស្ថិតនៅចំណុចភូមិតានី និង ភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស

    រដ្ឋបាលស្រុកគិរីសាគរ
    25/11/2025
  • , ,

    លោក សាយ ង៉ែត អភិបាលរងស្រុក និងជាប្រធានស.ស.យ.ក ស្រុកគិរីសាគរ បានដឹកនាំស.ស.យ.កស្រុក អាជ្ញាធរភូមិ ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តំណាងកោះស្ដេចរីសត តំណាងកោះអភិជនរីសត បងប្អូនប្រជាពលរដ្ឋ នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ចូលរួមយុទ្ធនាការផ្សព្វផ្សាយពីការទុកដាក់សម្រាម និងការសម្អាតអនាម័យបរិស្ថាន នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង

    រដ្ឋបាលស្រុកគិរីសាគរ
    24/11/2025
  • , ,

    លោក សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ បានដឹកនាំលោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុក ព្រមទាំងមន្រ្ដីពាក់ពន្ធ័នៃរដ្ឋបាលស្រុក បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ លោកជំទាវ អ៉ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមកិច្ចប្រជុំស្តីពី ការពង្រឹង ការការពារ និងអភិរក្សធនធានជលផល នៅ ប្រជុំកោះស្តេច នៅសាលាឃុំកោះស្ដេច

    រដ្ឋបាលស្រុកគិរីសាគរ
    24/11/2025
  • , ,

    លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំលោក ទួន ឪទី អភិបាលរងស្រុក លោក ខាន់ សុភាន់ នាយករដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំ ត្រៀមរៀបចំព្រឹត្តិការណ៍ “តារាសាគរ​សាទរទេសចរណ៍សមុទ្រ”

    រដ្ឋបាលស្រុកគិរីសាគរ
    24/11/2025
  • , ,

    លោកស្រី ផល សុជាតិ ប្រធានគ.ក.ស.កស្រុក បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាព និងផែនការថវិកា របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ឆ្នាំ២០២៦ នៃរដ្ឋបាលស្រុកគិរីសាគរ

    រដ្ឋបាលស្រុកគិរីសាគរ
    21/11/2025
  • , ,

    លោក សោម ទិត្យា ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក និង លោក ឌី កំសាន្ត ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុក ចូលរួមកិច្ចប្រជុំស្តីពី ការចងក្រងស្ថិតិមូលដ្ឋានអាជីវកម្មទេសចរណ៍ទូទាំង រាជធានី ខេត្ត

    រដ្ឋបាលស្រុកគិរីសាគរ
    21/11/2025
  • , ,

    លោក ឃឿន សំ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្តីទី បានចូលរួមកិច្ចប្រជុំស្តីពី បែបបទ នៃការជំរឿនមន្រ្តីអប់រំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ

    រដ្ឋបាលស្រុកគិរីសាគរ
    21/11/2025
  • , ,

    លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ គោលការណ៍ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋាន ស្ដីពីបញ្ហាគ្រឿងញៀនដល់មន្រ្ដីរាជការនិងមន្រ្ដីនគរបាលជាតិ នៃរដ្ឋបាលខេត្ដកោះកុង

    រដ្ឋបាលស្រុកគិរីសាគរ
    21/11/2025