លោក សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ បានដឹកនាំលោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុក ព្រមទាំងមន្រ្ដីពាក់ពន្ធ័នៃរដ្ឋបាលស្រុក បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ លោកជំទាវ អ៉ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមកិច្ចប្រជុំស្តីពី ការពង្រឹង ការការពារ និងអភិរក្សធនធានជលផល នៅ ប្រជុំកោះស្តេច នៅសាលាឃុំកោះស្ដេច។ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លោកជំទប់១ លោកស្រីជំទប់២ នាយខណ្ឌជលផលកោះកុង សហគមន៍សម្រស់កោះស្ដេច មន្រ្ដីកសិកម្ម និងមន្រ្ដីពាក់ពន្ធ័ ។
លោកជំទាវអនុរដ្ឋលេខាធិការមានប្រសាសន៍សូមកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងវាយតម្លៃខ្ពស់ពីការអភិរក្សតំបន់ធនធានធម្មជាតិជុំវិញកោះស្ដេច។
ជាពិសេសការទម្លាក់ប្រអប់បេតុងសម្រាប់ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទ ជាជម្រកត្រី នឹងការអភិរក្សផ្កាថ្ម ស្មៅសមុទ្រ នឹងធនធានធម្មជាតិផ្សេងៗក្រោមបាតុសមុទ្រ ។កត្តាទាំងនេះឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន និងសហគមន៍ ហើយលក្ខណៈពិសេសជាការទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ដជាច្រើននៅតំបន់ជុំវិញកោះស្ដេចបន្ថែមទៀត។គម្រោងបន្ទាប់នឹងបោះពោងការពារផ្កាថ្មជុំវិញកោះខ្មោច(កោះរីករាយ) ព្រមទាំងទម្លាក់ប្រអប់បេតុងបន្ថែមទៀត ។
ថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥















