លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានចាត់លោក សោម ទិត្យា ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក និង លោក ឌី កំសាន្ត ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុក ចូលរួមកិច្ចប្រជុំស្តីពី ការចងក្រងស្ថិតិមូលដ្ឋានអាជីវកម្មទេសចរណ៍ទូទាំង រាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឈុន មករា អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង មន្ទីរអង្គភាពពាក់ព័ន្ធ រាជធានី ខេត្ត លោក លោកស្រី ប្រធានអង្គភាពច្រកចេញចូលសាលារាជធានី ខេត្ត ប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំ អគារ A ២១២ នៃទីស្តីការក្រសួងទេសចរណ៍។
ថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥
November 21, 2025






