លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំលោក ទួន ឪទី អភិបាលរងស្រុក លោក ខាន់ សុភាន់ នាយករដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំ ត្រៀមរៀបចំព្រឹត្តិការណ៍ “តារាសាគរសាទរទេសចរណ៍សមុទ្រ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់តារាសាគរ ខេត្តកោះកុង។កិច្ចប្រជុំនេះក្រោមអធិបតីភាពឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី អ៉ី នារីនេត អភិបាលរងខេត្តកោះកុង នៅតំបន់តារាសាគរ ខេត្តកោះកុង។
ថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥







