ហេង គីមឆន


  • កិច្ចប្រជំុស្តីពីការសហការគាំទ្រយុទ្ធនាការដោះស្រាយការកកស្ទះសំណំុរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត ក្រោមអធិបតីភាពលោក មីន មករា ប្រធានសាលាដំបូង និងលោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងបានការចូលរួមពីមន្រ្តីនរគរបាលយុត្តិធម៏ មាននគរបាល និងកងរាជអាវុធហត្ថ។

    , ,
    ហេង គីមឆន
    02/06/2020
  • លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីការអនុវត្តរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកបូទុមសាគរ ក្នុងគោលដៅ ដើម្បីកំណត់សមិទ្ធិផល និងបញ្ហាប្រឈមនានា នៃការអនុវត្តរចនាសម្ព័ន្ធថ្មី។

    , , ,
    ហេង គីមឆន
    02/06/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។

    , ,
    ហេង គីមឆន
    02/06/2020
  • ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយស សាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរអង្គភាព មន្ត្រីរាជការ គ្រប់ស្ថាប័នរដ្ឋ ឯកជន និងសប្បុរសជន ទាំងអស់ ដែល បានឧបត្ថម្ភ ថវិកាក្នុងន័យចូលរួមការងារមនុស្សធម៌ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ❤️សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

    , ,
    ហេង គីមឆន
    02/06/2020
  • នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមកិច្ចប្រជុំរៀបចំលក្ខន្តិកៈសហគមន៏នេសាទបាក់អង្រុត នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពីលោក សួស សំអុល ក្រុមប្រឹក្សាឃុំដងពែង លោក ស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៏សហគមន៏នេសាទ និងមន្រ្តី ០១ រូប លោក មុំ សុខា បុគ្គលិកអង្គការសមាគមន៏អភិរក្សសត្វព្រៃ(WCS) លោកប្រធានភូមិបាក់អង្រុត និងគណៈកម្មការសហគមន៏នេសាទបាក់អង្រុត សរុបចំនួន ១៥ នាក់ ស្រី ០២ នាក់។

    , ,
    ហេង គីមឆន
    01/06/2020
  • នាយខណ្ឌ នាយរងខណ្ឌ នាយផ្នែក នាយរងផ្នែក និងមន្រ្តីខណ្ឌ បានចូលរួមប្រជុំ ស្តីពីការចុះវាយតម្លៃ និងជ្រើសរើសមន្ត្រី ដើម្បីទទួលការបណ្តុះបណ្តាលកម្មវិធីស្មាតធូល សម្រាប់ត្រួតពិនិត្យសកម្មភាពល្បាត និងអធិការកិច្ច។

    , ,
    ហេង គីមឆន
    01/06/2020
  • លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលមានដីប៉ះពាល់ ជាមួយគម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ទំហំ ៧០០ មេហ្កាវ៉ាត់ ស្ថិតក្នុងភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន Royal Group និងក្រុមហ៊ុន Sinostreel។

    , ,
    ហេង គីមឆន
    01/06/2020
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចូលរួមអមដំណើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវក្រុង ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុ ដែលបានបើកកាដ្ឋានស្ថាបនាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក។

    , ,
    ហេង គីមឆន
    01/06/2020
  • ពិធីបើកវគ្គហ្វឹកហ្វឺន បច្ចេកទេសបោសសំអាតមីន សង្រ្គោះបឋម និងពិធីប្រជុំបូកសរុបការងារប្រចាំសប្តាហ៍ និងដាក់ទិសដៅបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង នៅតំបន់ប្រតិបត្តិការសឹករងកោះកុង។

    , ,
    ហេង គីមឆន
    01/06/2020
  • ឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលកោះកុង និងលោកជំទាវ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម រួន សិង្ហផាន់ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន។

    , ,
    ហេង គីមឆន
    01/06/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។

    , ,
    ហេង គីមឆន
    01/06/2020
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ ជាផ្លូវការស្ពានបេតុង ប្រវែង ៦៣៥ ម៉ែត្រ ទទឹង ២.៤០ ម៉ែត្រ និងផែថ្មទទឹង ១៤ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

    , ,
    ហេង គីមឆន
    31/05/2020