លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកប្រធានមន្ទីរបរិស្ថានខេត្ត បានទទួលស្វាគមន៍តំណាងអង្គការ មកពីប្រទេសបារំាង ដែលធ្វើការពាក់ព័ន្ធនឹងវិស័យអគ្គិសនី និងអភិវឌ្ឍន៍ជនបទ។ គោលបំណងរបស់តំណាងអង្គការ មកខេត្តកោះកុងគឺ ដើម្បីពិនិត្យលទ្ធភាពលើការងារអភិវឌ្ឍន៍ជនបទ និងវិស័យទឹកស្អាត ក្នុងនោះលោកប្រធានអង្គការ ក៏មានការចាប់អារម្មណ៍ លើវិស័យអេកូទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនខេត្តកោះកុងផងដែរ៕




