ហេង គីមឆន


  • សកម្មភាពការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តការងារជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃពុធ ៣ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០

    , ,
    ហេង គីមឆន
    09/07/2020
  • លោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានចុះពិនិត្យកម្លាំង លូតលាស់ ការងារប្រមូលផល និងណែនាំបច្ចេកទេសបន្ថែមដល់ម្ចាស់ចម្ការត្រសក់ទ្រើងធ្វើបង្ហាញនៅភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ និងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិលខេត្តកោះកុង។

    , ,
    ហេង គីមឆន
    08/07/2020
  • លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមសហការ ជាមួយក្រុមការងារអន្តរក្រសួង ក្នុងការវាស់វែងផលប៉ះពាល់គម្រោងសាងសង់ផ្លូវជាតិលេខ ១៥៥១(ផ្លូវជាតិលេខ ១០) នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

    , ,
    ហេង គីមឆន
    08/07/2020
  • លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្រ្តីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានសហការជាមួយអង្គការ អង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE បានចុះធ្វើទិវាចំការបង្ហាញលើដំណាំត្រសក់ ០១ កន្លែង នៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល

    , ,
    ហេង គីមឆន
    08/07/2020
  • នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងនាយផ្នែករដ្ឋបាលជលផលបូទុមសាគរ បានរៀបចំធ្វើផែនការគ្រប់គ្រងកន្លែងនេសាទសហគមន៍ តំបន់ឆ្នេរតាមាឃ នៅភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១០ នាក់ ស្រី ០៣ នាក់។

    , ,
    ហេង គីមឆន
    08/07/2020
  • លោក ស្រេង ហុង អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទី១ ឆ្នាំ២០២០ ជាមួយមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត។

    , ,
    ហេង គីមឆន
    08/07/2020
  • លោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកោះកុង និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង និងមានការចូលរួមពីលោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង ហើយចូលរួមរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំ ស្រុកស្រែអំបិល និងខេត្តកោះកុង ព្រមទាំងអញ្ជើញចូលរួមពីសមាជិកឃុំជីខលើ លោកមេភូមិ និងកសិករ អ្នកផលិតឃ្មុំ អ្នកលក់ធាតុចូល និងអ្នកទទួលទិញទឹកឃ្មុំ សរុបចំនួន ៥៣នាក់ ស្រី ១៤នាក់។

    , ,
    ហេង គីមឆន
    08/07/2020
  • លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ក្រុមការងារ ទទួលបន្ទុកសុខភាពសាខា សហការជាមួយក្រុមគ្រូពេទ្យផ្នែកសម្ពភនៃមន្ទីរពេទ្យខេត្តកោះកុង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីឈ្មោះ ផាត ចិន្តា អាយុ២១ឆ្នាំ បានរអិលដួលកំឡុងពេលមានផ្ទៃពោះ បាន៧ខែ រស់នៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង។

    , ,
    ហេង គីមឆន
    08/07/2020
  • សេចក្តីជូនដំណឹង ស្តីពីការជម្រុញទប់ស្កាត់ការកាប់រានទន្ទ្រានដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ នៅតាមខេត្តនានា

    , , ,
    ហេង គីមឆន
    08/07/2020
  • លោកឧកញ៉ា ឯម សៀកឡន អគ្គនាយកក្រុមហ៊ុន ស៊ូននឹង អ៉ីមផត អ៉ិចផត និងលោកជំទាវ មានចិត្តសប្បុរស និងសទ្ធាជ្រះថ្លា បានឧបត្ថម្ភថវិកា ចំនួន2,500$ (ពីរពាន់ប្រាំរយដុល្លារ) ដើម្បីជាវម៉ាស៊ីនវាស់ការកន្ត្រាក់ស្បូន និងតាមដានចង្វាក់បេះដូងទារក (Fetal Monitor) ចំនួនមួយគ្រឿងសំរាប់ប្រើប្រាស់ជាប្រយោជន៍រួមនៅក្នុងមន្ទីរពេទ្យខេត្តកោះកុង។

    , ,
    ហេង គីមឆន
    08/07/2020
  • មន្ទីរពេទ្យខេត្តកោះកុង និងជួសមុខឱ្យក្រុមគ្រួសារអ្នកជំងឺ សូមថ្លែងអំណរគុណយ៉ាងជ្រៅដល់ក្រុមការងារមនុស្សធម៌ខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកាចំនួន ២៥៥,០០០៛ (ពីររយហាសិបប្រាំពាន់រៀល)ដល់អ្នកជំងឺម្នាក់ ដែលមានជីវភាពលំបាក ទីទាល់ក្រ កំពុងសំរាកព្យាបាលជំងឺនៅផ្នែកសម្ភព-រោគស្រ្តីនៃមន្ទីរពេទ្យខេត្តកោះកុង។

    , ,
    ហេង គីមឆន
    08/07/2020
  • ក្រុមការងារគណនេយ្យភាពសង្គមខេត្តកោះកុង បានចុះបិទផ្សាយផ្ទាំងព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs) នៅទីតាំងរដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព នៃស្រុកថ្មបាំង។ ដើម្បីជំរុញការអនុវត្តការងារគណនេយ្យភាពសង្គម ដំណាក់កាលទី២ ឲ្យមានភាពល្អប្រសើរ រដ្ឋបាលខេត្ត នឹងចុះបិទផ្ទាំង I4Cs នៅគ្រប់ក្រុង ស្រុក នៃខេត្តកោះកុង។

    , ,
    ហេង គីមឆន
    08/07/2020