រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំស្តាប់ការផ្សព្វផ្សាយផែនការ ត្រៀមកម្លាំងការពារសន្តិសុខ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ តាមប្រព័ន្ធVideo Conference

នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយអាវុធហត្ថខេត្តកោះកុង ចូលរួមប្រជុំស្តាប់ការផ្សព្វផ្សាយផែនការ ត្រៀមកម្លាំងការពារសន្តិសុខ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ តាមប្រព័ន្ធVideo Conference រាជធានី-ខេត្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង.ស្រុកចំណុះ អ.ហ ខេត្តចូលរួមចំនួន ៣៨ នាក់ នារី ០៣នាក់។
ប្រភព : ឥន្ទ្រីយ៍១១

អត្ថបទទាក់ទង