ហេង គីមឆន


  • លោក សោម សុធីរ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជំុ រវាងការិយាល័យប្រជាពលរដ្ឋខេត្ត និងអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងពិភាក្សាការងារមួយចំនួន ដែលត្រូវអនុវត្តស្របតាមតួនាទី ភារកិច្ច និងដំណើរការអនុវត្តការងារបន្ត អោយកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ក្នុងការផ្តល់សេវា និងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ។

    , ,
    ហេង គីមឆន
    08/07/2020
  • លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសិក្សា ពិគ្រោះយោបល់ ក្នុងការរៀបចំសេចក្តីណែនាំបំពេញបន្ថែមលើសេចក្តីណែនាំបច្ចេកទេស ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ខណ្ឌ។

    , ,
    ហេង គីមឆន
    08/07/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។

    , ,
    ហេង គីមឆន
    08/07/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

    , ,
    ហេង គីមឆន
    08/07/2020
  • នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប សហការជាមួយនគរបាលប៉ុស្តិ៍ដងពែង ០១រូប និងសហគមន៍នេសាទព្រះអង្គកែវ ០៣ រូប ចេញល្បាត តាមប្រព័ន្ធព្រែកស្រែអំបិល ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    ហេង គីមឆន
    07/07/2020
  • នាយខណ្ឌ និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចែកកូនឈើ គ្រញូង បេង កកោះ គគីរ ឈើទាល ផ្ដៀក សរុបចំនួន ១៦៥ ដើម ដល់លោក សុខ ភិរម្យ អភិបាលរង នៃគណ:អភិបាលស្រុកកោះកុង សម្រាប់ដាំបង្កើនគម្របព្រៃឈើក្នុងបរិវេណសាលាស្រុក និងបរិវេណ។

    , ,
    ហេង គីមឆន
    07/07/2020
  • មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានបន្តចែកសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការលក់រាយប្រេងឥន្ធនៈ និងចុះពិនិត្យ នៅតាមស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ធនៈ ក្នុងក្រុងខេមរភូមិន្ទ។

    , ,
    ហេង គីមឆន
    07/07/2020
  • លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពីកិច្ចការសំខាន់ៗមួយចំនួន ដល់បុគ្គលិកក្រោមឱវាទមន្ទីរ។

    , ,
    ហេង គីមឆន
    07/07/2020
  • លោក ស្រេង ហុង អភិបាលខេត្តស្តីទី បានអញ្ជើញទស្សនាការផ្សាយផ្ទាល់បាល់ទាត់ពានរង្វាន់សម្តេច ហ៊ុន សែន រវាងខេត្តកោះកុង និងខេត្តព្រៃវែង នៅទីលានបាល់ទាត់វិទ្យាល័យកោះកុង។

    , ,
    ហេង គីមឆន
    07/07/2020
  • លោក អុី ម៉េងលាង ប្រធានមន្ទីរ រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានបន្តចុះពិនិត្យការដាំដំណាំត្រសក់ចំការបង្ហាញរបស់គម្រោងស្ទៀរ (STEER) របស់កសិករឈ្មោះ សេង សៀន នៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល។

    , ,
    ហេង គីមឆន
    07/07/2020
  • លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្រ្តីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានសហការជាមួយអង្គការ អង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE បានចុះធ្វើទិវាចំការបង្ហាញលើដំណាំត្រសក់ ០១ កន្លែង នៅភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល

    , ,
    ហេង គីមឆន
    07/07/2020
  • លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ.ឧស្សាហកម្ម លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងលោកប្រធាន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE របស់គម្រោងស្ទៀរ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការដាំដុះដំណាំត្រសក់ទ្រើង តាមបែបអាជីវកម្មដល់កសិករ នៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ

    , ,
    ហេង គីមឆន
    07/07/2020