/ / /

ប្រគល់-ទទួលសម្ភារមនុស្សធម៌ពីតំណាងក្រុមហ៊ុន Thanatkorn Ranger ប្រចាំខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ ថ្ងៃព្រហស្បត្តិ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងដោយ លោក ឈួន យ៉ាដា នាយកសាខាប្រតិបត្តិសាខា បានអញ្ជើញស្វាគមន៍ និងចូលរួមប្រគល់-ទទួលសម្ភារមនុស្សធម៌ពីតំណាងក្រុមហ៊ុន Thanatkorn Ranger ប្រចាំខេត្តកោះកុង។

នាឱកាសនោះផងដែរ តំណាងក្រុមហ៊ុន Thanatkorn Ranger ប្រចាំខេត្តកោះកុង បានលើកឡើងថា ការផ្តល់សម្ភារជូនដល់សាខាខេត្ត នាឱកាសនេះ គឺជា ការរួមចំណែកជាមួយវិស័យមនុស្សធម៌ ដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋទូទៅ ដែលទទួលរងគ្រោះដោយប្រការផ្សេងៗ ដែលទាំងនេះគឺជាវប្បធម៌ចែករំលែករបស់ក្រុមហ៊ុន ចំពោះជនងាយរងគ្រោះគ្រប់ប្រភេទ ដែលកំពុងតែរងទុក្ខលំបាកលើគ្រប់ផ្នែក និងជាការបង្ហាញឲ្យឃើញពីការសាមគ្គីភាព ក្នុងការចូលរួមចែករំលែកអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ការផ្តល់ជាអំណោយមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា ជាមួយសកម្មភាពមនុស្សធម៌ ដែល មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ជាការឆ្លើយតបលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Tanatkorn Ranger ដែល តែងតែបានចូលរួមចំណែកចែករំលែកនូវអំណោយជាសម្ភារតាមរយៈសាខាខេត្ត ដើម្បីបន្តយកទៅជួយសម្រាលនូវទុក្ខលំបាកខ្វះខាតនូវជីវភាពរស់នៅរបស់ប្រជាពុទ្ធបរិស័ទទូទៅ ដែលជាជនរងគ្រោះ និង ងាយរងគ្រោះជាបន្តបន្ទាប់ ។

លោកនាយកបន្តថា កាយវិការនេះ គឺជាការបង្ហាញ ឲ្យឃើញនូវវប្បធម៌នៃការចែករំលែករបស់ក្រុមហ៊ុនជាមួយនឹង ប្រជាជននៅ ក្នុងសហគមន៍ ។

សម្ភារមនុស្សធម៌ដែលសាខាបានទទួលរួមមាន៖
ថ្នាំបាញ់មូស ២៨៨កំប៉ុង និងខោទឹកនោមកូនក្មេង ១២០០ខោ ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ អំពីគោលនយោបាយសន្តិសុខកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក  និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល 

  • ហេង គីមឆន/
    27/05/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខសាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ ក្នុងស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់សំបុត្រ ជាលទ្ធផល ទទួលបានលិខិតចំនួន ៧សន្លឹក

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ជុំ សាម៉េត អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    27/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំកំណត់ព្រំប្រទល់រដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ និងសង្កាត់ ទូទាំងខេត្ដកោះកុង

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ប៉ុល សុគុណ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦