ហេង គីមឆន


  • លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុងបានដឹកនាំក្រុមការងារខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ ចំនួន ០៧ នាក់ បានរៀបចំដាក់តាំងបដា និងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅតាមទីតាំងសំខាន់ ៗ ក្នុងទីរួមខេត្តកោះកុង និងនៅមុខបរិវេណខណ្ឌរដ្ឋបាល ព្រៃឈើកោះកុង ដើម្បីចូលរួមអបអរសាទរ រុក្ខទិវា នាថ្ងៃទី០៩ខែ កក្កដា ឆ្នាំ ២០២០ ។

    , ,
    ហេង គីមឆន
    09/07/2020
  • នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង នាយ និងនាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប ប្រជុំរៀបចំធ្វើផែនការគ្រប់គ្រងកន្លែងនេសាទសហគមន៍តំបន់ឆ្នេរសមុទ្រឃុំថ្មស នៅភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ១៨ នាក់ ស្រី ០៤ នាក់។

    , ,
    ហេង គីមឆន
    09/07/2020
  • លោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ប្រចាំខេត្តកោះកុង។

    , ,
    ហេង គីមឆន
    09/07/2020
  • កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្រ្ត និផលិតកម្មកសិកម្ម និងលោកស្រី វ៉ិត ស្រីអែម ជាអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE បានចុះធ្វើទិវាចំការបង្ហាញលើដំណាំត្រសក់ ០១ កន្លែង នៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ដែលមានកសិករចូលរួមចំនួន ០៧ នាក់ ស្រី ០៥ នាក់។

    , ,
    ហេង គីមឆន
    09/07/2020
  • លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្រ្តីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានចុះធ្វើទិវាចំការបង្ហាញលើដំណាំត្រសក់ ០១ កន្លែង នៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ដែលមានកសិករចូលរួមចំនួន ២៨ នាក់ ស្រី ១៧ នាក់។

    , ,
    ហេង គីមឆន
    09/07/2020
  • សារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ ឯកឧត្តម ព្រឹទ្ធាចារ្យ រួន សិង្ហផាន់

    , ,
    ហេង គីមឆន
    09/07/2020
  • លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយក្រុមការងារអនុសាខា កក្រក ស្រុកគិរីសាគរ អាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ សរុបចំនួន ០៣គ្រួសារ រស់នៅឃុំកោះស្តេច ស្រុកគិរីសាគរ ក្នុងខេត្តកោះកុង។

    , ,
    ហេង គីមឆន
    09/07/2020
  • សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញប្រជាពលរដ្ឋ ចំនួន៥៨គ្រួសារចូលរួមប្រជុំ និងដោះស្រាយសំណងគោលនយោបាយពាក់ព័ន្ធនឹងទីតាំងគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព៧០០មេហ្កាវ៉ាត់ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

    , , , ,
    ហេង គីមឆន
    09/07/2020
  • លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុទ្ធអំពីវិស័យកៅស៊ូ នៅស្រុកមណ្ឌលសីមា ដោយមានការអញ្ជើញចូលរួមពី លោក ចាន់ វឌ្ឍនា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំការកៅស៊ូ និងលោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា ជាគណៈអធិបតី និងប្រជាកសិករចម្ការកៅស៊ូ ក្នុងស្រុកមណ្ឌលសីមា កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

    , ,
    ហេង គីមឆន
    09/07/2020
  • លោក សោម សុធីរ ប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងកិច្ចប្រជំុ ជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ដើម្បីធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច ការទទួលខុសត្រូវ គោលការណ៍ និងនីតិវិធី នៃការអនុវត្តការងាររបស់មន្ទីរ ជូនការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង និងបទបង្ហាញអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច ការទទួលខុសត្រូវ គោលការណ៍ និងនីតិវិធីនៃការអនុវត្តការងារ របស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង។

    , ,
    ហេង គីមឆន
    09/07/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។

    , ,
    ហេង គីមឆន
    09/07/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

    , ,
    ហេង គីមឆន
    09/07/2020