ហេង គីមឆន


  • , ,

    លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើគម្រោងគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

    ហេង គីមឆន
    10/09/2020
  • , , ,

    ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការទាំងអស់ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តកោះកុង ទាំងមូល មានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមអបអរសាទរ ក្នុងឱកាសដែលក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសប្រែក្លាយវិទ្យាល័យកោះកុង ឱ្យទៅជា វិទ្យាល័យចំណេះទូទៅបច្ចេកទេសតេជោសែន កោះកុង។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត សូមអបអរសាទរយ៉ាងខ្លាំងចំពោះការបន្ថែមកម្មវិធីសិក្សាចំនួន ៤ជំនាញបន្ថែមទៀត ដោយរួមមាន : មេកានិច អគ្គីសនី កសិកម្ម និងរោងជាង ដែលជំនាញទាំងបួននេះនឹងត្រូវសិក្សារយៈពេល ៣ ឆ្នាំ ដោយមិនគិតថ្លៃ។ ក្រោយពីឆ្លងកាត់ជំនាញសិក្សានេះសិស្សទាំងអស់នឹងមានទីផ្សារការងារហើយជំនាញទាំងអស់នោះ គឺផ្តោតសំខាន់លើសិស្សដែលប្រឡងជាប់មធ្យមសិក្សាបឋមភូមិ ហើយមិនមានលទ្ធភាពបន្តការសិក្សាទៅមុខទៀតបាន។ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ យ៉ាងខ្លាំងបំផុតចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តដាក់ចំពោះវិស័យអប់រំ យុវជន និងកីឡា ក៏ដូចជាវិស័យផ្សេងៗទៀតក្នុងខេត្តកោះកុង៕

    ហេង គីមឆន
    10/09/2020
  • , ,

    ក្រុមការងារកសាងផែនការខេត្តកោះកុង មានទីចាត់ការផែនការនិងវិនិយោគខេត្ត សហការជាមួយមន្ទីរផែនការខេត្ត បានចុះទៅគាំទ្រ ក្រុមការងារកសាងផែនការស្រុក និងឃុំទាំង៣ ក្នុងស្រុកគិរីសាគរ រៀបចំបំពេញធាតុចូលនានា ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត។

    ហេង គីមឆន
    10/09/2020
  • , ,

    សិក្ខាសាលាផ្សព្វផ្សាយស្តីពី សេចក្តីណែនាំអន្តរក្រសួងលេខ 001 MISTI /2020 និង002 MISTI /2020 នៃការងារប្រតិភូកម្មអំណាចមុខងារសិប្បកម្ម និងសេចក្តីណែនាំលេខ 1134MISTI /2020 នៃការងារប្រតិភូកម្មអំណាចមុខងារមាត្រាសាស្ត្រ នៅសាលប្រជុំមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង តាមរយៈ Video Conference.

    ហេង គីមឆន
    10/09/2020
  • , ,

    លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល២ខែស្ដីពី”ការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍(ជំហាន១)ដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩”។ នៅគណៈកម្មការជាតិអូឡាំពិកកម្ពុជាNCCC ។

    ហេង គីមឆន
    10/09/2020
  • , ,

    ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។

    ហេង គីមឆន
    10/09/2020
  • , ,

    សកម្មភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តការងារជួសជុលខួប និងការងារថែទាំប្រចាំ ថ្ងៃពុធ ៧ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០

    ហេង គីមឆន
    10/09/2020
  • , ,

    លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយអាជ្ញាធរស្រុក ឃុំ និងភូមិពាក់ព័ន្ធ និងដំណើរចុះពិនិត្យប្រភពទឹក ស្រះទឹក និងប្រព័ន្ធប្រឡាយទឹក សម្រាប់ស្រោចស្រពផលដំណាំ របស់ប្រជាពលរដ្ឋនៅភូមិភ្ញីមាស ភូមិពាមកាយ និងភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ។

    ហេង គីមឆន
    09/09/2020
  • , ,

    លោកឧត្តមសេនីយទោ គង់​ មនោ​ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជេីញ​ជួបសំណេះសំណាល និងផ្តល់បទពិសោធន៍ការងារសំខាន់ៗមួយចំនួន ដល់កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល​ ដើម្បីប្រសិទ្ធ​ភាព​ ក្នុងការអនុវត្តភារកិច្ចប្រចាំថ្ងៃ

    ហេង គីមឆន
    09/09/2020
  • , ,

    លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញ ជាអធិបតី ក្នុងពិធីបិទវគ្គផ្សព្វផ្សាយច្បាប់ ស្តីពីជលផល ដោយមានការចូលរួម ពីលោក លោកស្រីនាយករង រដ្ឋបាលសាលាខេត្ត ថ្នាក់ដឹនាំរដ្ឋបាលស្រុកគិរីសាគរ រដ្ឋបាលស្រុកបូទុមសាគរ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរឃុំភូមិ រួមជាមួយមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជានេសាទ សរុបចំនួន ១១៥នាក់ ស្រី៤៩នាក់ នៅភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ប្រមាណ ១១៥ នាក់ ស្រី ៤៦ នាក់។

    ហេង គីមឆន
    09/09/2020
  • , ,

    លោក ខៀវ ជីវ័នរ័ត្ន អនុប្រធានទទួលរួម និងលោកស្រី ប៉ក់ ឌីណា មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកកោះកុង បានចុះផ្សព្វផ្សាយ ស្តីពីទិវាអក្ខរកម្មជាតិ៨កញ្ញា ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត”

    ហេង គីមឆន
    09/09/2020
  • , ,

    លោក ហេង លាង ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយកង​អន្តរាគមន៍​ពិសេស​ និងពិនិត្យកន្លែងស្នាក់ របស់កងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។

    ហេង គីមឆន
    09/09/2020