/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយអាជ្ញាធរស្រុក ឃុំ និងភូមិពាក់ព័ន្ធ និងដំណើរចុះពិនិត្យប្រភពទឹក ស្រះទឹក និងប្រព័ន្ធប្រឡាយទឹក សម្រាប់ស្រោចស្រពផលដំណាំ របស់ប្រជាពលរដ្ឋនៅភូមិភ្ញីមាស ភូមិពាមកាយ និងភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយអាជ្ញាធរស្រុក ឃុំ និងភូមិពាក់ព័ន្ធ និងដំណើរចុះពិនិត្យប្រភពទឹក ស្រះទឹក និងប្រព័ន្ធប្រឡាយទឹក សម្រាប់ស្រោចស្រពផលដំណាំ របស់ប្រជាពលរដ្ឋនៅភូមិភ្ញីមាស ភូមិពាមកាយ និងភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ។

លោកជំទាវអភិបាលខេត្ត សំណូមពរឲ្យអាជ្ញាធរ មន្ទីរ អង្គភាពជំនាញ ដែលមានការពាក់ព័ន្ធ សូមពិនិត្យប្រភពទឹក ស្រះទឹក និងប្រព័ន្ធប្រឡាយទឹក សម្រាប់ស្រោចស្រពផលដំណាំ របស់ប្រជាពលរដ្ឋនៅភូមិភ្ញីមាស ភូមិពាមកាយ និងភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ដើម្បីទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់ ជាប្រយោជន៍រួម ក្នុងការចូលរួមដោះស្រាយជីវភាពរស់នៅ របស់ពួកគាត់ នៅក្នុងមូលដ្ឋានផ្ទាល់។ ទន្ទឹមនេះ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តអប់រំ ផ្សព្វផ្សាយ ឱ្យអ៊ំពូមីង បងប្អូនទាំងអស់ ចូលរួមក្នុងការការពារទប់ស្កាត់ការឆ្លងវីរ៉ុសកូវីដ-១៩ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល”។ សូមប្រុងប្រយ័ត្នខ្ពស់ និងចៀសឱ្យផុតពីការចម្លងវីរ៉ុសកូវីដ-១៩ មកបុគ្គល មកក្រុមគ្រួសារ ជាពិសេស ចៀសផុតពីការចម្លងចូលក្នុងសហគមន៍ របស់យើង៕

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង