/ / /

ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ដឹកនាំមន្ត្រី និងអ្នកសារព័ត៌មានប្រចាំខេត្តកោះកុង ទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដូសទី៣(ដូសជំរុញ)

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បានដឹកនាំមន្ត្រីរាជការក្រោយឱវាទទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឈ្មោះថា អាស្ត្រាហ្សេនីកា (AstraZenaca) ដូសទី៣(ដូសជំរុញ)នៅទីតាំងសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីបង្កើនប្រសិទ្ធភាពទប់ទល់នឹងជំងឺកូវិដ-១៩ ពិសេសប្រភេទបំប្លែងថ្មី ដែលតា (Delta) ដែលកំពុងតែកើតមាននៅលើពិភពលោក និងពេលបច្ចុប្បន្ន កំពុងតែរាលដាលនៅក្នុងរាជធានី ខេត្ត មួយចំនួននៃប្រទេសកម្ពុជា។
ក្នុងឱកាសនេះ លោក ប្រធានក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានប្រចាំខេត្តកោះកុង សូមគោរពថ្លែងអមណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញតឱ្យមន្ត្រីរាជការដែលជាមន្ត្រីជួមុខនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងនោះមានខេត្តកោះកុងផងដែរ។សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តកោះកុង(អនុគណៈចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង) ជាពិសេសលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ដែលបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរព័ត៌មានខេត្តោះកុង ព្រមទាំងអ្នកសារព័តមានក្នុងខេត្តផងដែរ។សូមអរគុណក្រុមការងារចាក់វ៉ាក់សាំង និងក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ សម្របសម្រួលចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អំពីសិក្ខា​សាលាស្តីពី «ការរៀបចំផែនការសកម្មភាពការពារប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះ» នៅខេត្តកំពត

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីអត្ថប្រយោជន៍មូលនិធិប័ណ្ណសមធម៌ និងព្រឹត្តិការណ៍សហគមន៍ស្ដ្រី និងកុមារក្រោមអាយុ២ឆ្នាំ

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រី នៃរដ្ឋបាលស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស.ស.យ.ក ស្រុក និងស.ស.យ.ក វិទ្យាល័យឬស្សីជ្រុំ បានធ្វើអនាម័យបរិស្ថាន រើសសំរាម

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោកស្រី ង៉ែត ចិន្ដា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកថ្មបាំង បានដឹកនាំ លោក លោកស្រីសមាជិកប្រជុំប្រចាំខែមីនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក ហេង រតនា នាយករដ្ឋបាលស្រុកថ្មបាំង បានដឹកនាំប្រធាន មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ន៨ងមន្រ្តីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី “ការពិនិត្យស្ថានភាពឥណទានថវិកាសម្រាប់បើកផ្ដល់ប្រាក់បៀវត្ស និងប្រាក់លាភការផ្សេងៗជូនគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំ២០២៦”

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក ស្រេង សុខឡេង អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកថ្មបាំង អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្ដរាយ (PRISM)