រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីអត្តប្រយោជន៍មូលនិធិប័ណ្ណសមធម៌និងព្រឹត្តិការណ៍សហគមន៍ស្ដ្រីនិងកុមារក្រោមអាយុ២ឆ្នាំ ក្រោមអធិបតីភាពលោកស្រី ស្រី សុផា គកនក លោក ដូ សុខសាន្ដ ក្រុមប្រឹក្សាឃុំ មានការអញ្ជេីញចូលរួមជាគណះអធិបតីលោក ឡឹក សារ៉ាត តំណាងអង្គការក្រុមប្រឹក្សាយុវជន និងលោក ចំរើន ចំរុង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងមានការអញ្ជេីញចូលរួមពីលោកស្រីមេភូមិ ក្រុមទ្រទ្រង់សុខភាពភូមិកោះស្ដេច ស្ដ្រីដែលមានកូនក្រោមអាយុ០២ឆ្នាំ ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦
March 30,2026





