លោកឧត្តមសេនីយទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជេីញជួបសំណេះសំណាល និងផ្តល់បទពិសោធន៍ការងារសំខាន់ៗមួយចំនួន ដល់កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីប្រសិទ្ធភាព ក្នុងការអនុវត្តភារកិច្ចប្រចាំថ្ងៃ ក្នុងនោះមាន ៖
១-ពង្រឹងសមត្ថភាព តួនាទីរបស់ថ្នាក់ដឹកនាំ
២-តួនាទី អធិការ និងអធិការរងទទួលការងារសេនាធិការ គឺជាសេនាធិការ របស់គណ:បញ្ជាការឯកភាពស្រុក
៣-គុណភាពការងារ របស់កងកម្លាំង
៤-ការសាមគ្គីភាពផ្ទៃក្នុង គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ តាមឋានានុក្រម
៥-បម្រើសេវាសាធារណ:ឲ្យបានល្អប្រសើរ ឆាប់រហ័ស និងបទពិសោធន៍ល្អៗមួយចំនួនទៀត។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំពាក្យផ្តាំផ្ញើរការសួរសុខទុក្ខ ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលមានការព្រួយបារម្ភពីសុខមាលភាពកងកម្លាំង ដោយណែរនាំឲ្យកងកម្លាំង ចេះការពារសុខភាពរបស់ខ្លួន៕






