រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរបរិស្ថាន

លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ចូលរួមចែករំលែកបទពិសោធន៍ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ នៅប្រទេសបារាំង

លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមសមាជក្រុមប្រឹក្សាឧទ្យានុរក្សពិភពលោកលើកទី១០ ឆ្នាំ២០២៤ ។ សមាជនេះ ធ្វើឡើងដោយក្រុមការពារព្រៃឈើអន្តរជាតិ Gardes Natures de France (GNF) សហព័ន្ធឧទ្យានុរក្សអន្តរជាតិ(International Ranger Federati...

លោក តាន់ ម៉េងហួរ នាយកតំបន់រ៉ាមសារកោះកាពិ បានចូលរួមធ្វើអនាម័យបរិស្ថានប្រចាំខែក្នុងសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ

ថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោក តាន់ ម៉េងហួរ នាយកតំបន់រ៉ាមសារកោះកាពិ បានចូលរួមធ្វើអនាម័យបរិស្ថានប្រចាំខែក្នុងសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ដែលបានរៀបចំឡើងដោយ អាជ្ញាធរភូមិ ឃុំ សហគមន៍ និងលោកគ្...

ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមធ្វើទិវាសំអាតពិភពលោក ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បានចំនួន ៣ទីតាំង ក្នុងក្រុងខេមរភូមិន្ទ

ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារនៃមន្ទីរបរិស្ថាន បានចូលរួមធ្វើទិវាសំអាតពិភពលោក ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បានចំនួន ៣ទីតាំងក្នុងនោះរួមមាន៖ ១.វត្តទេពនិមិត្ត (ហៅវត្តថ្មី) ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត...

លោក ប្រាវ រុន នាយករងឧទ្យានជាតិបូទុមសាគរ ចូលរួមដាំកូនឈើចំនួន ១២០ដើម នៅសាលាបឋមសិក្សាអណ្តូងទឹក ក្នុងភូមិសាស្ត្របូទុមសាគរ

ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោក ប្រាវ រុន នាយករងឧទ្យានជាតិបូទុមសាគរ បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន ០៣នាក់ ចូលរួមដាំកូនឈើចំនួន ១២០ដើម នៅសាលាបឋមសិក្សាអណ្តូងទឹក ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ដោយមានការចូលរួមពី &#82...

លោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំមន្ត្រីឧទ្យានុរក្សប្រចាំតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ចូលរួមដាំកោងកាងចំនួន១៣០០ដើម ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល

នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំមន្ត្រីឧទ្យានុរក្សប្រចាំតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ចូលរួមដាំកោងកាងចំនួន១៣០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយ ក្រោមប្រធានបទ «អូហ្យូនដើម្បីជីវិត ដាំកោងកាងដើម្...

លោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្រ្ដីនៃមន្ទីរបរិស្ថានខេត្តកោះកុង បានចុះធ្វើការវាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថានស្ដីពី ចលនាប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងក្របខណ្ឌលក្ខណៈសម្បត្តិទី៦ ឆ្នាំ២០២៤ នៅក្នុងភូមិសាស្រ្តស្រុកស្រែអំបិល ។

ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្រ្ដីនៃមន្ទីរបរិស្ថានខេត្តកោះកុង បានចុះធ្វើការវាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថានស្ដីពី ចលនាប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងក្របខណ្ឌលក្ខណៈសម្បត្តិទី៦ ឆ...

មន្ត្រីឧទ្យានុរក្សប្រចាំឧទ្យានជាតិបូទុមសាគរ បានធ្វើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យតានូន ក្នុងស្រុកបូទុមសាគរ

ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោក ហាក់ គុណ នាយករងឧទ្យានជាតិបូទុមសាគរ បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន ០២នាក់ ចុះធ្វើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យតានូន ស្ថិតក្នុងភូមិតានូន ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោ...

លោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីនៃមន្ទីរបរិស្ថាន ចុះធ្វើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅសាលាអនុវិទ្យាល័យ ដងទង់ ក្នុងក្រុងខេមរភូមិន្ទ

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តកោះកុង ដែលដឹកនាំដោយលោក ម៉េង តិច អនុប្រធានមន្ទីរទទួលបន្ទុក បានចុះធ្វើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ព្រមទាំងបានធ្វើពិធីដាំកូនឈើនៅសាលាអនុវិទ្យ...

មន្ត្រីឧទ្យានជាតិជួរភ្នំក្រវាញ បានចុះផ្សព្វផ្សាយយុទ្ធនាការ «ថ្ងែនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» នៅស្រុកស្រែអំបិល

ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោក សារ៉ាយ វឿន នាយករងឧទ្យានជាតិជួរភ្នំក្រវាញ បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្សស្នាក់ការល្បាតពោធិ៍បឹងចំនួន ០៤នាក់ បានចុះផ្សព្វផ្សាយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងែនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស់ស្ទិកទ...

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានរៀបចំថ្នាល និងបណ្តុះគ្រាប់ត្នោតចំនួន ៥០០គ្រាប់ នៅមន្ទីរបរិស្ថាន

ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងលោក វ៉េត សុនីម អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីនៃមន្ទីរបរិស្ថាន រៀបចំថ្នាល និងបណ្តុះគ្រាប់ត្នោតបានចំនួន ៥០០គ្រាប់ ព្រមទាំងដកស្ទួងកូនត្នោតចូលថង់បានចំនួន ២០០កូន នៅមន្ទីរប...