នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំមន្ត្រីឧទ្យានុរក្សប្រចាំតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ចូលរួមដាំកោងកាងចំនួន១៣០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយ ក្រោមប្រធានបទ «អូហ្យូនដើម្បីជីវិត ដាំកោងកាងដើម្បីការពារស្រទប់អូហ្សូន និងភពផែនដី» ។
ពិធីនេះអ្នកមានការអញ្ជើញចូលរួមពី÷
- គណៈអភិបាលស្រុកស្រែអំបិល
- ការិយាល័យចំណុះស្រុកស្រែអំបិល
- ខណ្ឌរដ្ឋបាលជលផល
- លោកមេឃុំ លោកមេភូមិ
- គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ
- អង្គការ PFDA , USIAD,
- ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុប ១០៥នាក់ (ស្រី ៤២) ។