/ / /

លោក តាន់ ម៉េងហួរ នាយកតំបន់រ៉ាមសារកោះកាពិ បានចូលរួមធ្វើអនាម័យបរិស្ថានប្រចាំខែក្នុងសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ

ថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤

លោក តាន់ ម៉េងហួរ នាយកតំបន់រ៉ាមសារកោះកាពិ បានចូលរួមធ្វើអនាម័យបរិស្ថានប្រចាំខែក្នុងសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ដែលបានរៀបចំឡើងដោយ អាជ្ញាធរភូមិ ឃុំ សហគមន៍ និងលោកគ្រូ អ្នកគ្រូ ក្នុងភូមិកោះស្រឡៅ ។សមាសភាពចូលរួមមានដូចខាងក្រោម÷

១.មន្រ្តីនៃមន្ទីរបរិស្ថានខេត្ត

២.លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំកោះកាពិ

៣.លោកប្រធានសហគមន៍និងគណៈកម្មការ

៤.នាយរងប៉ុស្តិ៍រដ្ឋបាលឃុំកោះកាពិ

៥. លោកគ្រូ-អ្នកគ្រូ

៦. សិស្សានុសិស្ស

ដែលមានចំនួនសរុបទាំងអស់ ៨៣នាក់ (ស្រី ៣៩នាក់) ។គោលបំណងធ្វើអនាម័យបរិស្ថាន «កម្ពុជាស្អាត ខ្មែរធ្វើបាន» នេះ

– ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក

– ធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិមានសុខភាពល្អ

– បង្កើនសោភ័ណ្ឌភាពទៅដល់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ

– ដើម្បីទាក់ទាញភ្ញៀទេសចរណ៍មកលេងកំសាន្តផងដែរ

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា តុល លន ម្ចាស់បុរី លនស៊ីធី ដែលបានឧបត្ថម្ភថវិកាចំនួន ៣ ០០០ដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោកជំទាវ ប៉ាង វាសនា ថុង ណារុង ដែលបានឧបត្ថម្ភថវិកាចំនួន ១ ០០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោកស្រី អន សុផាន់នី ដែលបានឧបត្ថម្ភថវិកាចំនួន ៥០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ឈុំ រ៉ាលីន នាយកនៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកាចំនួន ៥០ដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/12/2025

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្រ្តីពាក់ព័ន្ធក្រោមឱវាទចូលរួមកិច្ចប្រជុំការងារសុខាភិបាល ជាមួយក្រុមការងារគ្រូពេទ្យ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដឹកនាំដោយ លោកវេជ្ជបណ្ឌិត សួន សាមិត្ត ដែលជាមន្ទីរពេទ្យសម័្ពន្ធមេត្រីភាពជាមួយមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

  • មន្ទីរធម្មការ និងសាសនា/
    14/12/2025

    ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចង្អុលបង្ហាញលោកប្រធានមន្ទីរនិងចាត់លោកអនុប្រធានមន្ទីរនិងមន្ត្រីក្រោមឪវាទចុះសួរសុខទុក្ខព្រះសង្ឃដែលបានជម្លៀសព្រះកាយសរុបចំនួន១២៤អង្គ មកពីវត្តចំនួន៧វត្តក្នុងនោះគណៈមហានិកាយ ៦វត្ត និងគណៈធម្មយុត្តិចំនួន១វត្ត