ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោក ហាក់ គុណ នាយករងឧទ្យានជាតិបូទុមសាគរ បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន ០២នាក់ ចុះធ្វើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យតានូន ស្ថិតក្នុងភូមិតានូន ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ។
យុទ្ធនាការផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពី÷
- លោកនាយកសាលាអនុវិទ្យាល័យ ហ៊ុន សែន តានូន
- លោកនាយកសាលាបឋមសិក្សា ហ៊ុន សែន តានូន
- លោកគ្រូ-អ្នកគ្រូចំនួន ០៦នាក់ (ស្រី ០២នាក់)
- សិស្សានុសិស្សសរុប ២២៦នាក់ (ស្រី ៩៦នាក់)