រដ្ឋបាលឃុំត្រពាំងរូង;ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នាវេលាម៉ោង ០៨:០០ នាទីព្រឹក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារ ឃុំត្រពាំងរូង (គ.ក.ន.ក) បានរៀបចំកិច្ចប្រជុំប្រចាំខែធ្នូ ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្តនៅខែមករា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយ លៀង សាម៉ាត ប្រធានគណ:កម្មាធិកា គ.ក.ន.ក ឃុំត្រពាំងរូង និងមានការចូលរួមពីលោកស្រី ជៀន ពិសី ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារស្រុកកោះកុង លោក លោកស្រីអនុប្រធាន សមាជិក គ.ក.ន.ក ឃុំត្រពាំងរូង សរុបចំនួន ២២រូប ស្រី ៧រូប នៅសាលាឃុំត្រពាំងរូង។