រដ្ឋបាលស្រុកបូទុមសាគរ


  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ហេង នាង ប្រធានការិយាល័យប្រជាពលរដ្ឋ និងលោក ពេជ្រ សិលា អភិបាលរងស្រុក បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយច្បាប់ជាមូលដ្ឋាន ក្នុងវិស័យរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ផ្សព្វផ្សាយវិជ្ជាជីវៈមេធាវី និងផ្សព្វផ្សាយសេវាការពារក្ដី ជូនជនក្រីក្រ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/08/2024
  • កញ្ញា អាន សុភ័ក្រ្ត អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡានិងលោក សៅ សុផាន់ណា មន្ត្រីការិល័យយាអប់រំ យុវជន និងកីឡា លោក សាញ់ ណារិទ្ធ មន្ត្រីការិយាល័យ និងលោកស្រី សេង ស្រីនាង បានចុះពិនិត្យការងាររដ្ឋបាល ការបង្រៀន និងរៀន ការងារកុមារតូច និងបញ្ជីការគណនេយ្យ នៅបឋមសិក្សាចំការលើ និងវិទ្យាល័យហ៊ុនសែនចម្ការលើ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/08/2024
  • លោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បានចូលរួមជាមួយមន្រ្តីបច្ចេកទេសខេត្ត ចូលរួមដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឆ្នាំឃុំកណ្តោល ឆ្នាំ២០២៤ មាន០៣គម្រោង ស្ថិតនៅ ភូមិធ្នង់ ភូមិតាំកន់ និងប្រលាន ក្នុងឃុំកណ្តោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/08/2024
  • រដ្ឋបាលស្រុកបូទុមសាគរបានចាត់តាំងលោក នាង ពិសិដ្ឋ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ដោយចូលរួមជាមួយមន្ត្រីការិយាល័យក្សេត្រសាស្រ្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងតាមដានពីបញ្ហាស្រូវដែលរងការបំផ្លាញដោយសត្វមមាចត្នោត និងសង្កើចខ្មៅតាមការរាយការណ៍ពីកសិករនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/08/2024
  • លោក តុង យ៉ាវ អភិបាលរងស្រុក និងជាប្រធានក្រុមទី២ បានដឹកនាំកម្លាំងចម្រុះ ដែលប្រចាំការគោលដៅការពារសន្ដិសុខសណ្ដាប់ធ្នាប់ ដើម្បីចុះរឹតបន្តឹង និងណែនាំច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ផ្លូវជាតិលេខ៤៨ ភូមិតាំកន់ ឃុំកណ្ដោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/08/2024
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក បានអនុម័តចុះឈ្មោះជូនស្រ្តីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលមានប័ណ្ណសមធម៌ឈ្មោះ ស៊ុន ប៉ារីស អាយុ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/08/2024
  • រដ្ឋបាលស្រុកបូទុមសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក ស៊ាង សំអូន និងភរិយា បានចូលរួមឧបត្ថម្ភ ភេសជ្ជៈខារ៉ាបាវចំនួន០១កេះ និងទឹកសុទ្ធវីតាល់ចំនួន ០៤កេះ ដល់គោលដៅប្រចាំការ ការពារសន្ដិសុខសណ្ដាប់ធ្នាប់ ដើម្បីចុះរឹតបន្តឹង និងណែនាំច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ផ្លូវជាតិលេខ៤៨ ភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/08/2024
  • លោកស្រី ង៉ែ ដា ជំទប់ទី១ឃុំកណ្តោល បានដឹកនាំអាជ្ញាធរភូមិ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកណ្តោល និងប្រជាការពារភូមិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចូលរួមប្រចាំការនៅចំណុចគោលដៅព្រំប្រទល់គល់ស្ពានព្រែកជីក ស្ថិតនៅភូមិតាំកន់ ឃុំកណ្តោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/08/2024
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    19/08/2024
  • លោក សាង ស៊ីណេត អភិបាលរងស្រុក ជាអនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងជាប្រធានក្រុមទី១ បានដឹកនាំកម្លាំងចម្រុះ ដែលប្រចាំការគោលដៅការពារសន្ដិសុខសណ្ដាប់ធ្នាប់ ដើម្បីចុះរឹតបន្តឹង និងណែនាំច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ផ្លូវជាតិលេខ៤៨ ភូមិតាំកន់ ឃុំកណ្ដោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    19/08/2024
  • លោក ហ៊ុយ សំណាង មេឃុំកណ្តោល បានដឹកនាំអាជ្ញាធរភូមិ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកណ្តោល និងប្រជាការពារភូមិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចូលរួមប្រចាំការនៅចំណុចគោលដៅព្រំប្រទល់គល់ស្ពានព្រែកជីក ស្ថិតនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ដើម្បីត្រួតពិនិត្យរថយន្ត អ្នកធ្វើដំណើរចេញចូល និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    19/08/2024
  • លោក ក្រូច បូរីសីហា អភិបាល នៃកណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បាននាំយកគ្រឿងឧបភោគបរិភោគមានដូចជា មីម៉ាម៉ា២កេស ត្រីខ២ឡូ ទឹកត្រី១យួរ ទឹកបរិសុទ្ធវីតាល់២កេះ និងភេសជ្ជៈ២កេះ ទៅជូនក្រុមប្រចាំបញ្ជាគោលដៅ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ផ្លូវជាតិលេខ៤៨ ភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីត្រួតពិនិត្យ និងរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    19/08/2024