រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរបានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យស្រូវរបស់ប្រជាកសិករចំនួន ៦ហិកតា ដែលរងផលប៉ះពាល់ដោយសាមមាជត្នោតបំផ្លាញ ចំពោះបញ្ហានេះលោកអភិបាលបានចំណាយថវិកាសម្រាប់ឱ្យកសិករទិញថ្នាំកសិកម្មបាញ់កម្ចាត់មមាជត្នោតឳ្យបានទាន់ពេលវេលា ស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    19/08/2024
  • លោកស្រី ង៉ែ ដា ជំទប់ទី ១ឃុំអ្នកទទួលបន្ទុកអចិន្ត្រៃយ៍កិច្ចការនារី នឹងកុមារឃុំបានដឹកនាំអនុភូមិចុះសួរសុខទុក្ខ និងនាំយកស័ង្កសីប្រក់ដំបូលផ្ទះ ចំនួន១៥សន្លឹក ជូនដល់ប្រជាពលរដ្ឋ ១គ្រួសារ ឈ្មោះ ជា សុគន្ធា ភេទស្រី អាយុ២២ឆ្នំា ដែលមានជីវភាពខ្វះខាតកំពុងជួបការលំបាក មានទីលំនៅស្ថិតនៅ ភូមិប្រលាន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    19/08/2024
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានចុះត្រួតពិនិត្យ និងរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ផ្លូវជាតិលេខ៤៨ ភូមិតាំកន់ ឃុំកណ្ដោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/08/2024
  • លោក ខេង សំខាន់ អភិបាលរងស្រុក និងជាប្រធានក្រុមទី៤ បានដឹកនាំកម្លាំងចម្រុះ ដែលប្រចាំការគោលដៅការពារសន្ដិសុខសណ្ដាប់ធ្នាប់ ដើម្បីចុះរឹតបន្តឹង និងណែនាំច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ផ្លូវជាតិលេខ៤៨ ភូមិតាំកន់ ឃុំកណ្ដោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/08/2024
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីសាលាស្រុក អាជ្ញាធរឃុំអណ្ដូងទឹក ប្រជាការពារភូមិអណ្ដូងទឹក ចុះសម្អាតបរិស្ថាន និងដាំដើមតែ ដើមត្របែកព្រៃ បន្ថែមនៅចំណុចរង្វង់មូលលោកតាព្រឹទ្ធាចារ្យ សាយ ភូថង ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/08/2024
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានចុះត្រួតពិនិត្យ និងសួសុខទុក្ខ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដែលប្រចាំការគោលដៅការពារសន្ដិសុខសណ្ដាប់ធ្នាប់ ដើម្បីរឹតបន្តឹង និងណែនាំច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ផ្លូវជាតិលេខ៤៨ ភូមិតាំកន់ ឃុំកណ្ដោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/08/2024
  • លោក ហ៊ុយ សំណាង មេឃុំកណ្តោលបានដឹកនាំ មេភូមិ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ចុះផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋកុំអោយចាញ់ការញុះញ៉ង់ជនអគតិមួយក្ដាប់តូចនាំគ្នាទៅធ្វើបាតុកម្មនៅភ្នំពេញ ស្ថិតនៅភូមិកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/08/2024
  • លោក សុខ មាជ សមាជិកក្រុមប្រឹក្សាឃុំបានដឹកនាំមេភូមិ កម្លាំងប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារភូមិ ចូលប្រចាំការនៅចំនុចគោលដៅព្រំប្រទល់ព្រែកជីក ស្ថិតនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានឃុំ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/08/2024
  • លោក សន ចេក មេភូមិស្រែថ្មី បានចូលរួមជាមួយកម្លាំងប៉ុស្តីរដ្ឋបាលនគរបាលថ្មស ដឹកនាំ ដោយលោក ទេស ឈាន នាយប៉ុស្តិ៍រដ្ឋបាលថ្មស កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ កម្លាំងប៉ុស្តិ៍ជើងទឹក ព្រមទាំងប្រជាការពារភូមិ បានផ្សព្វផ្សាយអំពីភូមិឃុំមានសុវត្ថិភាព និង បន្តចុះល្បាតក្នុងភូមិ ដើម្បីធានា សន្តិសុខសង្គមជូនពលរដ្ឋ  និងបានណែនាំ អប់រំប្រជាពលរដ្ឋ អោយបានជ្រាប អំពីសន្តិសុខសង្គម ដូចជាមាន ក្មេងទំនើង គ្រឿងញៀន រាល់បញ្ហាផ្សេងៗ ដែលកើតមានឡើង ត្រូវរាយការណ៍មក សមត្ថកិច្ចជាបន្ទាន់ ងាយស្រួលជួយទប់ស្កាត់ ក្នុងកន្លែងនី់មួយៗ នឹងបានពន្យល់ពីសារប្រយោជន៍គម្រោង(CLV)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/08/2024
  • លោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំអាជ្ញាធរភូមិ កម្លាំងប្រជាការពារភូមិ ចូលរួមសហការជាមួយកម្លាំងប៉ុស្ដិ៍នរគបាលរដ្ឋបាលឃុំ ចុះផ្សព្វផ្សាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុចដល់ប្រជាពលរដ្ឋ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានឃុំ ក្នុងនោះដែរអាជ្ញាធរឃុំ បានផ្សព្វផ្សាយសារៈប្រយោជន៍ស្តីពី”កិច្ចសហប្រតិបត្តិការណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA” ផងដែរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/08/2024
  • យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាឃុំ មន្ត្រីនៃរដ្ឋបាលឃុំ អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំតានូន ទាំងអស់ សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់បន្ថែមយ៉ាងក្បោះក្បាយ លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/08/2024
  • ក្នុងនាមក្រុមប្រឹក្សាឃុំ មេឃុំ មន្ត្រីភូមិ ព្រះសង្ឃ មន្ត្រីរាជការ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និង ប្រជា ពលរដ្ឋទូទាំងឃុំកណ្តោល ស្រុកបូទុមសាគរ យើងខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមុតមាំ បំផុតនូវសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងពន្យល់បន្ថែមអំពី”កិច្ចសហប្រតិបត្តិការតំបន់ត្រី កោណអភិវឌ្ឍន៍-DTA”

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/08/2024